អបអរសាទរ! ពិធីសម្ពោធជាផ្លូវការ នៃយុគសម័យ AI សាមសុង One Launching 2025!!
Makara Rin
JUNE 9 2025
PR
6 mins read

កាលពីយប់មិញនេះ ក្រុមហ៊ុនសាមសុង បានពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួននៅក្នុងយុគសម័យ AI ដោយក្រុមហ៊ុននេះ បាននាំមកភាពឆ្លាតវៃជាច្រើន និងរឹតតែមានភាពសំបូរជូនដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនសាមសុង បានធ្វើការសម្ពោធជាផ្លូវការនូវទូរទស្សន៍ AI ជំនាន់ថ្មី ជាមួយ Samsung Vision AI ដែលផ្ដោតលើភាពឆ្លាតវៃ ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ។

ទូរទស្សន៍ AI ឆ្លាតវៃ ជំនាន់ថ្មី នេះបានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធ យុគសម័យ AI One Launching 2025 របស់សាមសុង ដោយមានការចូលរួមពីសំណាក់ អ្នកផលិតមាតិកាល្បីៗប្រចាំប្រទេសកម្ពុជា រួមជាមួយអ្នកសារព័ត៌មានជាច្រើនរូបទៀត ដែលធ្វើឡើងនៅ ស៊ីធីហល កោះពេជ្រ រាជធានីភ្នំពេញ។ Photo 2025 06 09 14 07 10

Photo 2025 06 09 14 06 59

Photo 2025 06 09 14 07 27

លើសពីនេះ ក៏មានការតាំងបង្ហាញលផលិតផលអេឡិចត្រូនិកថ្មីៗជាច្រើនទៀត ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូទឹកកក ដែលសុទ្ធសឹងតែបំពាក់មក ជាមួយមុខងារ AI ដ៏ឆ្លាតវៃ។ 

ហើយទាំងនេះ គឺជាមុខងារដ៏ពិសេសៗដែលធ្វើឱ្យពិភពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួល កាន់តែរហ័ស និងកាន់តែឆ្លាតវៃ៖ Photo 2025 06 09 14 07 48

សម្រាប់ទូរទស្សន៍ Neo QLED 8K 2025 ជាមួយ Samsung Vision AI

1. បំពាក់ខួរក្បាល AI រូបភាពច្បាស់កម្រិត 8K ដោយបច្ចេកវិទ្យា 8K AI Upscaling

2. រចនាបថរូបរាងដ៏ស្រស់ស្អាតជាមួយស៊ុមដែក Metal Frame Design

3. អេក្រង់បំពាក់បច្ចេកវិទ្យាទំនើប Glare Free ជួយកាត់បន្ថយចំណាំងប្លាតបានយ៉ាងល្អ។

4. អាចច្រៀងខារ៉ាអូខេដោយមិនចាំបាច់មានមីក្រូហ្វូន៖

 - គ្រាន់តែភ្ជាប់មុខងារ SmartThings នោះទូរស័ព្ទដៃរបស់អ្នកនឹងក្លាយជាមីក្រូហ្វូន ភ្លាមៗ និង ច្រៀងដោយសេរី ជាមួយកម្មវិធី Stingray

5. មុខងារ AI ថ្មី Generative Wallpaper៖ អាចបង្កើត Wallpaper ទៅតាមតម្រូវការអ្នកប្រើ ប្រាស់ និងអាចដាក់តាំងរូបភាពនៅលើអេក្រង់ទូរទស្សន៍បានថែមទៀតផង។

6. មុខងារ Pet Care៖ អាចតាមដាន និងមើលថែទាំសត្វចិញ្ចឹមនៅពេលអ្នកមិននៅផ្ទះ។ 

Photo 2025 06 09 14 07 51

ម៉ាស៊ីនត្រជាក់ Bespoke AI WindFree

1. បំពាក់មុខងារ SmartThings៖ អាចបញ្ជា និងគ្រប់គ្រងតាមទូរស័ព្ទដៃយ៉ាងងាយស្រួល

2. មុខងារ Comfort Drying៖ ជួយបញ្ចុះសំណើមដោយមិនបញ្ចុះសីតុណ្ហភាពត្រជាក់ មានផាសុកភាព មិនធ្វើឱ្យរងា និងគ្មានភាពស្អុះស្អាប់ ជាពិសេសនៅពេលភ្លៀង

3. WindFree Energy Saving៖ ជួយសន្សំសំចៃអគិ្គសនីបានដល់ 77%*

4. AI Fast & Comfort Cooling៖ ដំណើរការដោយ AI ផ្ដល់ភាពត្រជាក់លឿន និងមាន ផាសុកភាពដោយស្វ័យប្រវត្តិ មិនពិបាកសឺរ៉េចុះឡើង**

5. AI Energy Saving៖ មុខងារសន្សំសំចៃដោយ AI ក្នុងទូរស័ព្ទដៃ ដើម្បីសន្សំបានបន្ថែម 30%*** និងមានការធានាលើកំប្រេសស័ររហូតដល់10ឆ្នាំ

Photo 2025 06 09 14 07 19

ទូទឹកកក Bespoke AI Home

1. AI HOME៖ អាចបញ្ជាលើអេក្រង់ (Touch Screen) LCD 9អ៊ិញ ដែលអាចត្រួតពិនិត្យ ព័ត៌មាន និងប្រើប្រាស់ជាការកម្សាន្ត

2. AI Energy Mode៖ សន្សំសំចៃសរុប 50% រួមជាមួយ Digital Inverter

3. Auto Open Door៖ បើកទ្វារដោយការប្រើសំឡេង និងបើកដោយការប៉ះថ្មមៗ

4. ផលិតទឹកកកស្វ័យប្រវត្តិ និងមានកន្លែងចុចទឹក និងចុចទឹកកក ផ្នែកខាងក្រៅ

5. សន្សំសំចៃភ្លើង សំឡេងស្ងាត់ និងមានការធានាលើកំប្រេសស័រ 20ឆ្នាំ 

ម៉ាស៊ីនបោកសម្លៀកបំពាក់ Bespoke AI Laundry Combo

1. AI Home ៖ អេក្រង់ឆ្លាតវៃ 7អ៊ិញ អាចបញ្ជាមុខងារបោកសម្លៀកបំពាក់បានយ៉ាងងាយ ស្រួលជាងមុន និងមានកម្មវិធីពិសេសៗជាច្រើន

2. AI Energy Mode៖ ត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់ ជួយសន្សំសំចៃថាមពល ពេលបោករហូតដល់ 60% និងសម្ងួតរហូតដល់ 30%

3. AI Wash and Dry៖ មានសេនស័រ រហូតដល់ 6 ដែលអាចចាប់យកប្រភេទសម្លៀកបំពាក់ និងបោកដោយស្វ័យប្រវត្តិ

4. Flex Auto Dispense៖ គណនាទឹកសាប៊ូ និងទឹកក្រអូបដោយស្វ័យប្រវត្តិ ដែលអាចធ្វើការ បោកបានរហូតដល់ 32ដង

5. សន្សំសំចៃអគ្គិសនី សំឡេងស្ងាត់ល្អ និងមានការធានាលើម៉ូទ័រ 20ឆ្នាំ

ក្រុមហ៊ុនសាមសុង តែងតែនាំមុខគេលើវិស័យបច្ចេកវិទ្យា ទាំងសម្ភារៈប្រើប្រាស់ក្នុង គេហដ្ឋាន និងទូរសព្ទដៃ សុទ្ធតែទំនើបៗបំផុត ដោយបំពាក់នូវប្រព័ន្ធ AI ដែលអាចបញ្ជា បានតាមទូរសព្ទ។

 Photo 2025 06 09 14 07 23

Photo 2025 06 09 14 07 44 Photo 2025 06 09 14 07 39

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញផលិតផលដែលមានបង់ពន្ធត្រឹមត្រូវ ដើម្បីជា សុវត្ថិភាពក្នុងការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញផលិតផលដែលមានប័ណ្ណធានាត្រឹមត្រូវ។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលនៅជិតលោកអ្នក ក៏អាចចូលទៅកាន់ Facebook Page: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

Disclaimer

TV-Neo QLED 8K

1ទូរស័ព្ទត្រូវតែភ្ជាប់ជាមួយកម្មវិធី SmartThings ***អាចភ្ជាប់ជាមួយទូរស័ព្ទតែ១គត់រាល់ការច្រៀងម្ដង ទូរស័ព្ទដែលអាចដំណើរការបានត្រូវតែជា Samsung Galaxy S23 និង iPhone 15 ឡើងលើតែប៉ុណ្ណោ

2ដំណើរការចាប់ពី ប្រពន័្ធ Android OS 11.0 ឬ iOS 16.0 ហើយមាននៅលើទូរទស្សន៍ Samsung ឆ្នាំ 2025 ឡើងទៅ លក្ខណៈពិសេសនេះដំណើរការតែនៅពេលដែលទូរទស្សន៍បិទប៉ុណ្ណោះ។

AirCon- Bespoke AI WindFree

3ផ្អែកលើការធ្វើតេស្តលើម៉ូដែល AR07B9350MA3 ស្របតាមនិតិវិធីរបស់ Samsung។ លទ្ធផលផ្តល់ឱ្យ និងបកស្រាយដោយ Intertek លើការប្រៀបធៀបការប្រើប្រាស់ថាមពលរវាងមុខងារ Fast Cooling និង WindFree Cooling។ លទ្ធផលអាចប្រែប្រួលអាស្រ័យលើលក្ខខណ្ឌប្រើប្រាស់ជាក់ស្តែង។

4ដើម្បីប្រើ AI Auto Cooling តម្រូវឱ្យភ្ជាប់ Wi-Fi និងមានគណនី Samsung ។ SmartThings រក្សាទុកទិន្នន័យ ទម្លាប់ និងទម្រង់ប្រើប្រាស់ដើម្បីដំណើរការមុខងារដ៏ប្រសើរ។ ***ផ្អែកលើការធ្វើតេស្តលើម៉ូដែល AR07D9181HZ3។ ប្រេកង់កំប្រេសស័រ បានកាត់បន្ថយ 27% ដោយការប្រើប្រាស់ទិន្នផលទាបបំផុត ក្នុងលក្ខខណ្ឌសីតុណ្ហភាពបន្ទប់ 35អង្សា/24អង្សា (អំពូលស្ងួត/អំពូលសើម) ទំហំ 132ម។ តម្រូវឱ្យប្រើ SmartThings App និង គណនី Samsung ទិន្នន័យជាក់ស្តែងអាចប្រែប្រួលតាមទម្លាប់ប្រើប្រាស់ និងបរិស្ថាន។

Refrigerator- Bespoke AI Home

6ជាក់ស្តែងទ្វារដែលបើកអាចប្រែប្រួលដោយសារស្ថានភាពនៃការដំឡើង និងលក្ខខណ្ឌប្រើប្រាស់ ដូចជាការរក្សាទុករបស់ធ្ងន់ៗនៅលើទូជាដើម។

7ដើម្បីទទួលបានបច្ចេកវិទ្យាសន្សំសំចៃអគ្គិសនីជាមួយ AI គឺតម្រូវឱ្យអតិថិជនភ្ជាប់ទូរស័ព្ទជាមួយកម្មវិធី SmartThings និងបើកមុខងារ AI Energy Mode ដែលអាចសន្សំសំចៃអគ្គិសនីររហូតដល់ 10%

8គ្រប់ផលិតផលសុទ្ធតែមាន Digital Inverter ដែលអាចសន្សំសំចៃអគ្គិសនីរហូតដល់ 40%"

Washing Machine- Bespoke AI Laundry Combo

9ការចាប់យកនៃមុខងារ AI Wash & Dry គឺត្រូវបានសិស្សាយ៉ាសជាក់លាក់ទៅតាមព័ត៌មានដែលបានរៀបចំ និង AI អាចនឹងចេញព័ត៌មានមកមិនគ្រប់គ្រាន់។ ពីមួយជំហានទៅមួយជំហាន ក្រុមបច្ចេកទេសធ្វើការព្យាយាមបង្កើនភាពត្រឹមត្រូវ AI

10មិនមែនមុខងារក្នុងអេក្រង់សុទ្ធតែមាន AI (AI Wash, AI Dry, AI Wash & Dry, AI Pattern…etc) និង ការដំណើរការដោយ AI អាចនឹងចេញព័ត៌មានមកមិនគ្រប់គ្រាន់

11ប៉ានស្មានការប្រើប្រាស់៖ ប្រអប់ដាក់ទឹកសាប៊ូអាចប្រើប្រាស់បានរហូតដល់ 17ដង កំឡុងពេលប្រអប់មួយទៀតអាចប្រើប្រាស់បត់បែនដូចជា៖ ទឹកក្រអូប 19ដង និងទឹកសាប៊ូ 15ដង

12ដំណើរការលើ Android និង IOS។ ទាមទារ Wi-Fi និង Samsung Account។ ដោយការតេស្តលើខោអាវ 3kg លើមុខងារ AI Wash & Dry ជាមួយ AI Energy Mode ដែលត្រូវបានទទួលស្គាលដោយ KATRI (Korea Apparel Testing Research Institute) ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia