ទីបំផុត Huawei Watch Fit 4 Series សម្ពោធជាផ្លូវការហើយជា Smartwatch ជំនាន់ថ្មី តួផលិតពី Titanium និង កញ្ជាក់ Sapphire Glass ស្តើងស្រាលបំផុត បំពាក់មុខងារសុក្រិត ECG មុខងារកីឡា Professional ដូចជាកីឡាវាយកូនហ្គូល មាន Golf Maps ដំបូងគេក្នុងប្រទេសកម្ពុជា និង Offline Map មិនប្រើអ៊ីនធឺណែតពេញលេញមិនខ្លាចវង្វេងផ្លូវ សាកថ្មម្តងប្រើ10ថ្ងៃ, ភ្ជាប់ប្រើគ្រប់ស្មាតហ្វូន iOS និង android មានការធានារហូតដល់ 2ឆ្នាំ ។
ក្រុមហ៊ុនហួវៃបានធ្វើការសម្ពោធជាផ្លូវការនូវ Smartwatch ជំនាន់ថ្មី Huawei Watch Fit 4 Series ផ្តោតលើរូបបែប Fashion ប្រណីត ស៊ីវិល័យ ដោយមានការចូលរួមតារា Influencer លោកហេង វិសាល និង ស្រីនា , អ្នកផលិតមាតិកា លោក Jerry Thai លោក Hav heang លោក Fong Seanter និង លោក ញេប វណ្ណះ ។
Huawei Watch Fit 4 មានលក់ហើយ តម្លៃចាប់ពី $119 ទទួលបានការដូសរុបរហូតដល់ $97 មានដូចជា កាស Huawei FreeBuds SE 2 តម្លៃ $29 សម្រាប់ 1ខែដំបូង ថែមជូន ខ្សែរ ស្គ្រីនការពារ, Gift Box និង ធានា 2ឆ្នាំ។ ចំពាះ Huawei Watch Fit 4 Pro មានតម្លៃ $229 ថែមជូន ខ្សែរ ស្គ្រីនការពារ, Gift Box និង ធានា 2ឆ្នាំ។
អតិថិជនអាចរកជាវបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ និង Huawei Showroom ទូរទាំងប្រទេសកម្ពុជា ។