ប៉ុន្មានថ្ងៃចុងក្រោយនេះគ្រោះរញ្ជួយដីបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុក ត្បិតមានប្រទេសអាស៊ានយើងមួយចំនួនបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងន់ ជាក់ស្ដែងដូចជា មីយ៉ាន់ម៉ា និងថៃជាដើម។
ដោយឡែកនៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ តាមប្រភពពីទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី បានឱ្យដឹងថា តំបន់សមុទ្រ Banda ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានវាយប្រហារដោយ គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ ជាមួយនឹងជម្រៅ 150គីឡូម៉ែត្រ។