កៀកថ្ងៃកីឡាជន​ពិការ​​អាស៊ានប៉ារ៉ាហ្គេម​ ២០២៣ ហើយ​! តោះ​មក​​​ស្គាល់​ក្រុមជម្រើសជាតិ​​ E-Sport ​វិញ្ញាសា MLBB
Pheakdey Prem
MAY 21 2023
អេឡិចត្រូនិក
222 views
2 mins read

 

នៅ​​ក្នុង​ព្រឹ​ត្តិការណ៍​​​​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២ ឆ្នាំ២០២៣ ដែល​កម្ពុជា​​​​​​ធ្វើ​ជាម្ចាស់​​ផ្ទះ​​ ​​​​​​​​​​​ខាង​ CAMSOC បាន​សម្រេច​ដាក់​ចូល​​​វិញ្ញសាកីឡាជាផ្លូវ​ការ​ចំនួន​ ១៤ ​​ក្នុង​នោះក៏មាន​​​វិញ្ញាសា​​កីឡា E-Sport ​​ជនពិការ​​​បុរស ​​​Mobile Legends Bang Bang ផងដែរ​ ។

​​​​​​​​​​​​​​​​​​​សម្រាប់​ក្រុ​ម​កីឡាករតំណាង​ប្រទេស​កម្ពុជា ត្រូវប្រកួត​លើ​វិញ្ញសាកីឡា E-Sport : Mobile Legends Bang Bang មាន​ចំនួន​​ ៨នាក់ ដោយ​ត្រូវ​បាន​បែង​​ចែក​នូវ​​តួនាទី​​​ផ្សេង​ៗគ្នា​​​ រួម​មាន​​៖

- LEEXIN (ជាអ្នក​​គ្រប់​គ្រង)

-KAKA 42 (តួនាទី COACH ជា​គ្រូបង្វិក ​​​)

- CHIM JOHN (តួនាទី​ MID LANE)

- Uk VIRAKSATYA (តួនាទី ROAMER )

- VICKET SOKCHEA (តួនាទី Gold Lane )

​​​-CHOK PHEARAK (តួនាទី JUNGLE )

-ROUEN CHANNY (តួនាទី EXP LANE )

-KHENG SOPHORN(តួនាទី SUB-EXP )

347792086 796666321672629 637600670297190619 N (1)

គួរ​ជំរាបផងដែរ​​ថា​ ​សម្រាប់​ព្រឹត្តិការណ៍​​​​​​អាស៊ានប៉ារ៉ា​ហ្គេម​​​លើកទី​១២ ​ឆ្នាំ២០២៣ ​​​នឹងធ្វើ​ឡើង​ចំនួន​ ១០ថ្ងៃ​​​​​ ចាប់ពី​ថ្ងៃទី០១ ដល់​ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ។​ ​​សម្រាប់​បងប្អូន​ទាំងអស់​គ្នា​មាន​ពាក្យ​ពេចន៍​​​​ចង់​និយាយ​​​ទៅ​ពួក​គាត់​​ដែរ​​ឬទេ?

សម្រាប់​ ចាប​ខៀវ​​ ពិតជាមាន​​​​​ចិត្ត​កោតសរសើរ​​​​​​​​​​​​​​ខ្លាំង​មែន​​ទែន​ ​សម្រាប់​​​ក្រុម​តំណាង​ជាតិ​កម្ពុជា​យើង​​ដែល​​​ហ៊ាន​​​​​​លះ​បង់​ទាំង​កម្លាំងកាយ​ចិត្ត​​​ឡើង​ប្រកួត​​​​​​តំណាង​​ប្រទេស​​ ទោះ​បី​ជា​ពួក​គាត់​ជាជន​ពិការ ប៉ុន្តែ​​កម្លាំងចិត្ត​​ និង​​​បញ្ញា​​​ ​​ភាព​រហ័ស​រហួន​​ ​​​​​​ភាព​វ៉ៃឆ្លាត​​មិន​ចាញ់​​​​​​មនុស្ស​ដែល​មាន​កាយ​​សម្បទាគ្រប់​​​​គ្រាន់​នោះ​ទេ​ ពី​​ក្រុម​ការងារ​ចាប​ខៀវ​​ ជូន​ពរ​​​​​​​ឲ្យ​ទទួល​បាន​​ជ័យ​ជំនះ​​ មេដាយ​មាស​​ ក្នុង​​ការប្រកួត​​​កីឡាអាស៊ាន​​ប៉ារ៉ាហ្គេម​លើកទី​១២​ នាពេល​​ឆាប់​​ៗនេះ ៕

អត្ថបទ៖ ព្រឹម​ ភក្តី

                                                                                                 ​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia