iPhone ជាទូរស័ព្ទដៃមួយដែលមនុស្សភាគច្រើននិយមប្រើ ដោយាសារតែទូរស័ព្ទមួយម៉ូដែលនេះមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ជាពិសេសមុខងារល្អៗក្នុងទូរស័ព្ទដែលធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកបន្តទិញប្រើរហូតមកដល់សព្វថ្ងៃ។
iPhone ពិតជាទូរស័ព្ទដៃមួយដែលមាននូវមុខងារទំនើបទៅតាមសេរ៊ី គ្រប់សេរ៊ីទាំងអស់នៃទូរស័ព្ទដៃ iPhone គឺខុសៗគ្នាបន្តិចបន្តួចដែលអ្នកប្រើប្រាស់គួរតែដឹងពីមុខងារសំខាន់ៗទាំងនោះមុនពេលទិញប្រើប្រាស់ និងក្រោយទិញយកមកប្រើប្រាស់។
យោងតាមសារជូនដំណឹងរបស់ Apple បានប្រាប់ថាអ្នកប្រើ iPhone កំពុងប្រឈមនឹងហានិភ័យ ប្រសិនបើមិនបានដំឡើង Version ទៅ IOS 18.3 នោះទេ Hacker អាចឆ្លៀតឱកាសក្នុងការលួចយកទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនបានដោយងាយស្រួល មិនត្រឹមតែអ្នកប្រើ iPhone ទេសូម្បីតែ iPad ក៏ត្រូវដំឡើង Version ដូចគ្នាដើម្បីការពារនូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ក្រុមហ៊ុន Apple ក៏បានអះអាងថាការដំឡើងនូវ Version 18.3 ចុងក្រោយបង្អស់នេះនិងជួយឲ្យទូរស័ព្ទរបស់យើងមានសុវត្ថិភាពបំផុតខណៈពេលដែល Hacker មានសម្ថតភាពនឹងចូលទៅវាយប្រហាទូរស័ព្ទដៃយើងដោយបិទទៅលើមុខងារ USB Mode មុខងារនេះតម្រូវឲ្យអ្នកប្រើប្រាស់បញ្ជូលពាក្យសម្ងាត់ និងអនុញ្ញាតឲ្យភ្ជាប់ទៅកុំព្យូទ័រ ឬឧបករណ៏ផ្សេងទៀតដែលជាឧបករណ៏រង USB ការំលងនៃការដំឡើង Version មួយនេះនឹងអនុញ្ញតឲ្យ Hacker ចូលទៅប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់ទូរស័ព្ទបានយ៉ាងងាយស្រួល ដូចជាការលួចយកលេខកុងធនាគារ តាមដានទីតាំងរបស់អ្នកប្រើប្រាស់ គ្រប់គ្រងលើការហៅទូរស័ព្ទចេញចូល ជាពិសេស Hacker អាចកាន់កាប់ទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់បានទាំងស្រុងដោយមិនដឹងខ្លួនថែមទៀតផង។
គូសបញ្ជាក់ថា IOS 18.3 នេះមានមុខងារ Apple Intelligence ដែលមុខងារមួយនេះនឹងជួយធ្វើឲ្យអ្នកប្រើប្រាស់មានសុវត្ថិភាពខ្ពស់ជាងមុនទ្វេដងពីការលួចទិន្នន័យផ្សេងៗក្នុងទូរស័ព្ទ។ យ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាក៏អាចដំឡើងនូវ Version 18.3 នេះបានដោយគ្រាន់តែចូលទៅកាន់ Setting រួចយកពាក្យ General បន្ទាប់មកចុចលើពាក្យ Software Update និងរងចាំរយៈប៉ុន្មាននាទីរួចជាការស្រេច។
អត្ថបទដោយ៖ ងួន ឃុនណា