កុំប្រហែស! អ្នកប្រើ iPhone គួរឆែកចំណុច ១ នេះ ដើម្បីដឹងថាអាខោន Apple ID មានគេលួចប្រើឬអត់
Khunna - ឃុនណា
APRIL 4 2025
ឌីជីថល
55 views
2 mins read

Apple ID ដែលបច្ចុប្បន្នត្រូវបានគេហៅជាផ្លូវការថា Apple Account គឺជាគណនីអ្នកប្រើប្រាស់ដែលអ្នកប្រើអាចចូលប្រើសេវាកម្ម Apple ដូចជា App Store, Apple Music, iCloud, iMessage, FaceTime, Game និងមុខទំនិញជាច្រើនទៀត នៅលើឧបករណ៍ទាំងអស់របស់អ្នកប្រើប្រាស់។

 Appleidwebsignup

ជាទូទៅ Apple បានអនុញ្ញាតឱ្យអ្នកពិនិត្យមើលឧបករណ៍ (Device) ណាខ្លះដែលគណនី Apple របស់អ្នក (Apple ID) បានចូលប្រើប្រាស់ដោយផ្ទាល់តាមរយៈការកំណត់ប្រព័ន្ធ iPhone និង Mac។ ប្រសិនបើ Apple ID មួយប្រើគ្នា ២ នាក់ឡើងទៅ ប្រាកដណាស់ Apple ID នោះនិងលែងមានសុវត្ថិភាព មានន័យថា ប្រសិនបើ Apple ID របស់អ្នកត្រូវបានលួចចូល អ្នកបោកប្រាស់អាចទទួលបានសិទ្ធិចូលប្រើព័ត៌មានផ្ទាល់ខ្លួន ទិន្នន័យក្នុងឧបករណ៍របស់អ្នក ដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណ ការបាត់បង់ផ្នែកហិរញ្ញវត្ថុ និងការរំលោភបំពានលើភាពឯកជនផ្សេងៗ។

 T C Pic (29)

នៅលើកុំព្យូទ័រ Mac សូមចុចលើរូបសញ្ញា Apple ដែលនៅជ្រុងខាងឆ្វេងខាងលើ បន្ទាប់មកយកពាក្យ "System Settings" ចុចលើឈ្មោះរបស់អ្នក ហើយអ្នកទាំងអស់គ្នានឹងឃើញបញ្ជីឧបករណ៍ទាំងនោះ ដូចជានៅលើ iPhone iPad ដែរ។ សម្រាប់ទូរស័ព្ទសូមចូលទៅមុខងារ Setting បន្ទាប់មក Search ពាក្យ Apple ID នោះវានឹងបង្ហាញពី Device Info នៅខាងក្រោមជាមួយនឹង Model ទូរស័ព្ទដែលបាន Login ជាមួយ Apple ID របស់អ្នក។ ចុងក្រោយអ្នកក៏អាចទទួលបានព័ត៌មាននេះតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Apple ដោយចូលទៅកាន់ទំព័រគណនី Apple ID របស់អ្នក បន្ទាប់មកចុចលើ “ឧបករណ៍” នៅក្នុងម៉ឺនុយខាងឆ្វេង។ ខាងក្រោមលើជារូបតំណាង និងរបៀបឆែក។ ​​

Preview Media Change Apple ID Password Icloud Password

គូសបញ្ជាក់ផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាឃើញមាន Device ណាដែលប្លែកមិនដែលស្គាល់នៅជាប់ Apple ID របស់អ្នកទាំងអស់គ្នា ប្រញាប់ Log out Device ដែលមិនស្គាល់នោះចេញជាបន្ទាន់។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia