ក្រុមហ៊ុន Apple បានអញ្ជើញមនុស្សដែលមានឥទ្ធិពលខ្លាំងមកពី ក្រុមហ៊ុន Ford ដើម្បីឲ្យធ្វើការក្នុង Apple Car របស់ខ្លួន ។
បើយោងការចេញផ្សាយរបស់គេហទំព័រ FOSSBYTES បានឲ្យដឹងថា គម្រោង Titan របស់ Apple Car បានជួបបញ្ហាជាច្រើន ទើបមានការពន្យាពេលអស់ជាង ៨ ឆ្នាំមកហើយតាំងពីគម្រោងនេះចាប់ផ្តើមនៅឆ្នាំ ២០១៤ មកម៉្លេះ ។ ដោយឡែកកាលពីថ្មីៗនេះ Apple បានអញ្ជើញលោកស្រី Desi Ujkashevic ដែលជាអតីតនាយកផ្នែកវិស្វកម្មសុវត្ថិភាពរបស់ក្រុមហ៊ុន Ford ទាំងមូល ដើម្បីមកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៍នៃឡានអគ្គិសនីរបស់ Apple ដែលយើងតែងតែហៅថា «iCar » ។
បើនិយាយពីគម្រោង Titan នេះវិញគឺចាប់ផ្តើមឡើងចេញពីក្តីស្រមៃរបស់លោក Steve Jobe ដោយលោកក៏បាននិយាយក្នុងបទសម្ភាសន៍មួយថា៖ « មុខគាត់ស្លា.ប់ គាត់ចង់បង្កើតឡានអគ្គិសនី iCar » ជាអកុសលគាត់ត្រូវលាចាកលោក ( ឆ្នាំ ២០១១ )មុខក្តីស្រមៃរបស់គាត់មិនទាន់បានសម្រេច។ ប៉ុន្តែគម្រោងមួយនេះត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ ដែលពេលនោះ លោក Tim Cook បានឡើងជាCEO ជំនួសវិញ ក៏បានលើកយកគម្រោងនោះមកសិក្សារបន្ត តែក្រោយមកទៀត គម្រោងបង្កើត iCar នេះ មានបញ្ហាជាច្រើន ទើបបានជាត្រូវពន្យាពេលមកដល់បច្ចុប្បន្ននេះ ។
តាមប្រភពខាងលើបានលើកឡើងថា គម្រោង Titan នេះពិតជាមិនងាយស្រួលក្នុងការសម្រេចចេញជាសមិទ្ធផលឡើយ ព្រោះក្នុងការបង្កើតរថយន្តដែលបើកបរដោយស្វ័យប្រវត្តិ ព្រមទាំងគំនិតដ៏ឥតខ្ចោះរបស់ Apple វិញនោះគឺត្រូវការពេលសិក្សាច្រើនឆ្នាំ ណាមួយបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ មិនទាន់អភិវឌ្ឍន៍ដល់កម្រិត ថែមទៀតនោះ ដូច្នេះគម្រោងនេះត្រូវការអ្នកជំនាញខ្ពស់ដែលមានបទពិសោធន៍ក្នុងការងារនេះច្រើនឆ្នាំ ទើបគម្រោង Titan មួយនេះអាចនឹងឆាប់សម្រេចជោគជ័យ ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )