ជាទូទៅនៅពេលដែលអ្នកទាំងអស់គ្នាចង់ទិញអ្វីមួយតាមរយៈកម្មវិធីនៅលើ iPhone ដូចជា Subscription មុខងារកម្មវិធី, ទិញកាក់, ទិញពេជ្រ ឬច្រឡំដៃចុច subscription ជាដើម ក្នុងករណីនេះប្រសិនបើអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍ ឬប្រយ័ត្ននោះទេ វាអាចជារឿងហានិភ័យដែលធ្វើឲ្យយើងអស់លុយដោយមិនដឹងខ្លួន។ ដូច្នេះមកដឹងពីមូលហេតុទាំង ៣ និងវិធីការពារ។

១. មុខងារ Subscription៖ គឺជាចំណុចដែលអ្នកប្រើប្រាស់ iPhone គ្រប់រូបគួរមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាជាមូលហេតុចម្បងដែលធ្វើឱ្យកាតធនាគាររបស់អ្នកត្រូវបានកាត់លុយដោយស្វ័យប្រវត្តិជាញឹកញាប់។ ជាទូទៅ នៅពេលអ្នកដំឡើងកម្មវិធីអ្វីមួយ វាតែងតែមានជម្រើសឱ្យសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ (Free Trial) ប៉ុន្តែប្រសិនបើអ្នកមិនបានអានលក្ខខណ្ឌឱ្យបានគ្រប់ជ្រុងជ្រោយទេនោះ ប្រព័ន្ធនឹងកំណត់យកប្រាក់ពីគណនីរបស់អ្នកភ្លាមៗនៅពេលផុតកំណត់ថ្ងៃសាកល្បង ដែលអាចមានចំនួនចាប់ពី ១០ ទៅ ៥០ ដុល្លារ ទៅតាមសប្តាហ៍ ខែ ឬឆ្នាំ។ បញ្ហានេះកើតឡើងដោយសារការយល់ច្រឡំថាវា "ឥតគិតថ្លៃជារៀងរហូត" តែតាមពិតវាគ្រាន់តែជាការឱ្យប្រើមុន រួចគិតលុយតាមក្រោយប៉ុណ្ណោះ។ ចូលទៅកាន់ Setting លើ iPhone របស់អ្នកទាំងអស់គ្នា រួចវាយពាក្យ Subscription នៅលើប្រអប់ Search ដោយមាន Logo រូបពពកខៀវ (Apple ID) ចុចលើពាក្យ Subscription នោះវានឹងបង្ហាញពីកម្មវិធីដែលអ្នកបានចុច Subscription ដោយលោតលុយក្រហម រួចចុច Unsubscription ឬ Cancel រាល់កម្មវិធីដែលអ្នកចង់ Un ដើម្បីកុំឲ្យកាត់លុយអ្នកទាំងអស់គ្នាទាន់។

២. បើកមុខងារដំណើរការកាតនិមិត្តចោល(មិនបានបង្កក)៖ ត្រង់ចំណុចនេះភាគច្រើនអ្នកប្រើប្រាស់តែងភ្លេចខ្លួនមិនបានបិទ ឬបង្កកកាតចោល។ ដូច្នេះអ្នកទាំងអស់គ្នានៅតែអាចភ្ជាប់កាតនិមិត្តបានដ៏ដែល ប៉ុន្តែបើមិនចាំបាច់ទេ អាចចុចបង្កកកាតចោលសិនបានតាមរយៈកុងធនាគាររបស់អ្នកទាំងអស់គ្នា។ (ចាំបាច់ត្រូវប្រើ ចាំចុចបើកវិញ)

៣. បើកកាតធនាគារចោលដោយមិនបានកំណត់ Limited Card៖ ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាគួរប្រយ័ត្នបន្តិច ឧទាហរណ៍ៈ អ្នកទាំងអស់គ្នាមាន ៥០ - ១០០ ដុល្លារ ក្នុងកាតនិមិត្តមួយនោះ ដែលអ្នកទាំងអស់គ្នាបានភ្ជាប់ជាមួយទូរស័ព្ទ ដូច្នេះក្នុងករណីថាអ្នកទាំងអស់គ្នាមានចេតនា ឬអចេតនាណាមួយ Subscription កម្មវិធី ឬមុខងារអ្វីមួយដោយមិនដឹងខ្លួន ប្រសិនបើអ្នកទាំងអស់គ្នាមិនបានដាក់ Limited កាតនោះទេ វានឹងកាត់លុយចេញពីកុងធនាគារអ្នកទាំងអស់គ្នាដោយស្វ័យប្រវត្តិជាក់ជាមិនខាននៅពេលដល់ថ្ងៃកំណត់។ ដូច្នេះអ្នកទាំងអស់គ្នាគួរចូលទៅកាន់គរណីធនាគារ (កាត) រួចកែសម្រួលដាក់មកត្រឺមប្រើមួយដងតម្លៃ ៥ដុល្លារបានហើយ ទោះយើងភ្លេចខ្លួនក៏ក្រុមហ៊ុន Apple កាត់លុយនោះទៅមិនបានដែរ ដោយសារលុយ៥ដុល្លារនោះមិនគ្រប់តម្លៃដែលយើងបានចុចមុខងារ Subscription ណាមួយឡើយ។ បញ្ជាក់ចាំដល់ពេលត្រូវប្រើប្រាស់ចាំកំណត់តម្លៃកាតលើសហ្នឹងពេលណាក៏បាន។


គូសបញ្ជាក់ផងដែរថារាល់ចេតនា និងអចេតនា គឺកើតមានជាច្រើនអ្នករួចមកហើយ ដោយបច្ចុប្បន្ននៅតែមានអ្នកយល់ច្រឡំជាច្រើនជាមួយបញ្ហានេះ ហើយរឿងនេះភាគច្រើនមានតែអ្នក Subscription Apple ID ប៉ុណ្ណោះដែលជួបបញ្ហានេះដោយភ្លេចខ្លួន កំហុសមកពីអ្នកប្រើប្រាស់ដោយចេតនា និងអចេតនា តែលុយទាំងនោះបើបាត់ចេញពី Visa card ទៅហើយ គឺអាចយកមកវិញបានដែរ ដោយត្រូវការរយៈពេលរងចាំនៃការស្នើទៅកាន់ Apple Bill ។

