ធ្លាប់តែ Booking លើ App របស់បរទេស! តស់មកស្គាល់ App របស់ខ្មែរ កក់ផ្ទះសំណាក់ ឬសណ្ឋាគារ ក្នុងខេត្តទេសចរណ៍ល្បីៗនៅខ្មែរ
ផែន ផាន់ណា
MAY 6 2026
អាជីវកម្ម 4.0
2 views
2 mins read

ជារឿយៗ រាល់ពេលរៀបចំផែនការដើរកម្សាន្តទៅកាន់ខេត្តនានាម្តងៗ បងប្អូនភាគច្រើនតែងតែនឹកឃើញ និងទម្លាប់ប្រើប្រាស់កម្មវិធី (App) កក់កន្លែងស្នាក់នៅរបស់បរទេស ដើម្បីស្វែងរកសណ្ឋាគារ ឬផ្ទះសំណាក់។ ប៉ុន្តែពេលនេះ លោកអ្នកលែងចាំបាច់ពឹងផ្អែកតែលើ App ក្រៅស្រុកទាំងស្រុងទៀតហើយ ព្រោះយើងក៏មានកម្មវិធីទូរស័ព្ទរបស់ខ្មែរយើងផ្ទាល់ដ៏ទំនើបមួយ នោះគឺកម្មវិធី STAY25 (ស្ទេយ៍25) ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកទេសចរក្នុងស្រុក ប្រកបដោយភាពងាយស្រួល ទំនុកចិត្ត និងរហ័សទាន់ចិត្តបំផុត។

កម្មវិធី STAY25 គឺជាសមិទ្ធផលឌីជីថលដ៏គួរឲ្យកត់សម្គាល់មួយ ដែលប្រមូលផ្តុំទៅដោយជម្រើសកន្លែងស្នាក់នៅយ៉ាងសម្បូរបែប។ លោកអ្នកនឹងមិនចំណាយពេលច្រើន ដើម្បីស្វែងរកកន្លែងគេងស្អាតៗនោះទេ គឺអាចស្វែងរកបានយ៉ាងទូលំទូលាយនៅទូទាំង ២៥ ខេត្តក្រុងតែម្តង។ មិនថាអ្នកកំពុងស្វែងរកផ្ទះសំណាក់តម្លៃសមរម្យសម្រាប់ការស្នាក់នៅជាក្រុម សណ្ឋាគារប្រណីតកម្រិតផ្កាយ ឬរមណីយដ្ឋានដ៏ស្រស់ស្អាតក្បែរមាត់សមុទ្រ និងជើងភ្នំនោះទេ STAY25 តែងតែមានជម្រើសដ៏ស័ក្តិសមដើម្បីបំពេញគ្រប់តម្រូវការ។

ភាពលេចធ្លោរបស់កម្មវិធីខ្មែរមួយនេះ គឺស្ថិតនៅលើមុខងារស្វែងរកដ៏ឆ្លាតវៃ និងទំនុកចិត្តខ្ពស់បំផុត។ បើលោកអ្នកធ្លាប់មានការព្រួយបារម្ភថា "ខ្លាចកក់បន្ទប់ទៅ មិនដូចក្នុងរូប" នោះវានឹងលែងជាបញ្ហាទៀតហើយ! ព្រោះនៅលើ STAY25 អ្នកអាចមើលវីដេអូ Review ផ្ទាល់នៅលើ App មុនសម្រេចចិត្តកក់ ដែលធានាបាននូវរូបភាពពិត វីដេអូពិត និងផ្តល់ទំនុកចិត្ត 100% ជៀសវាងការខកបំណងពេលទៅដល់ទីតាំង។

ក្នុងនាមជាកម្មវិធីក្នុងស្រុក STAY25 យល់ច្បាស់ពីទម្លាប់នៃការរស់នៅ ដោយលោកអ្នកអាចធ្វើការទូទាត់ប្រាក់តាមធនាគារក្នុងស្រុកបានយ៉ាងស្រួល ផ្តល់នូវសុវត្ថិភាពខ្ពស់ តម្លាភាព និងពុំមានការបូកបន្ថែមថ្លៃសេវាលាក់កំបាំងណាមួយឡើយ។ លើសពីនេះ អតិថិជនតែងតែទទួលបាននូវតម្លៃពិសេសបំផុត និងអត្ថប្រយោជន៍ជាច្រើន ជាក់ស្តែងគ្រាន់តែលោកអ្នកធ្វើការទាញយកកម្មវិធី STAY25 ពេលនេះ លោកអ្នកនឹងទទួលបានគូប៉ុងបញ្ចុះតម្លៃរហូតដល់ ៨ ដុល្លារ ភ្លាមៗសម្រាប់ការកក់កន្លែងគេង។

បូករួមជាមួយនឹងក្រុមការងារ STAY25 ដែលបើកទទួលការកក់ ២៤ ម៉ោង ត្រៀមខ្លួនជួយសម្រួល និងផ្តល់ព័ត៌មានលម្អិតជូនលោកអ្នកឆាប់យ៉ាងរហ័ស (អាចទំនាក់ទំនងមកកាន់ក្រុមការងារផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ 016 223 687) កម្មវិធីនេះពិតជាជម្រើសដ៏ល្អបំផុតក្នុងការជួយសន្សំទាំងពេលវេលា និងថវិកា។ សម្រាប់ការដើរកម្សាន្តលើកក្រោយ កុំភ្លេចសាកល្បងទាញយកកម្មវិធី STAY25 មកប្រើប្រាស់ដោយឥតគិតថ្លៃនៅលើ App Store ឬ Google Play Store ទាំងអស់គ្នា ដើម្បីទទួលបានបទពិសោធន៍ថ្មី ងាយស្រួលជាងមុន និងចូលរួមគាំទ្រស្នាដៃបច្ចេកវិទ្យារបស់កូនខ្មែរយើងផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia