ប្រុងប្រយ័ត្នខ្លួន! ជនរងគ្រោះជាច្រើននាក់បានចាញ់បោកករណីប្រាក់កម្ចីអនឡាញតាមវិធីសាស្រ្តអេឡិចត្រូនិចទាំងនេះ
Khunna - ឃុនណា
MARCH 13 2025
អេឡិចត្រូនិក
1.3 K views
2 mins read

សូមមានការប្រុងប្រយ័ត្ន !!!

យោងតាមការចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានផ្តល់ជាសារដាស់តឿនពីការការក្លែងបន្លំឆបោកប្រាក់តាមរូបភាព ការផ្តល់ប្រាក់កម្ចីអនឡាញ "ក្រុមហ៊ុនប្រាក់កម្ចី-តាមអនឡាញ" នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនរងគ្រោះជាច្រើន បានចាញ់បោក បទល្មើសឆបោកប្រាក់កម្ចីតាមអនឡាញ ដោយជនអនាមិក បានបង្កើតគណនីហ្វេសប៊ុក ឬ តេលេក្រាម ដោយមានការដាក់ឈ្មោះជាក្រុមហ៊ុនផ្សេងៗ ហើយបានបង្ហោះផ្សព្វផ្សាយ ផ្តល់ប្រាក់កម្ចី ក្រោមលក្ខខណ្ឌផ្តល់កម្ចីងាយស្រួល ដើម្បីអោយជនរងគ្រោះមានចំណាប់អារម្មណ៍ខ្ចី។ 

Istockphoto 2020810423 612x612

នៅពេលដែលជនរងគ្រោះទាក់ទងទៅដើម្បីស្នើសុំខ្ចីប្រាក់ និងបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិកក៏បានឱ្យជនរងគ្រោះ ថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការ ជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬ ថ្លៃរដ្ឋបាល ជាដើម ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះនៅតែបន្តឱ្យយើងវេរលុយរហូត ឬ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសាររបស់យើងទាំងអស់ចោល ដោយជនអនាមិកនោះមិនបានឱ្យយើងខ្ចីលុយនោះទេ ថែមទាំងអាចយកឯកសារដែលយើងបានផ្ញើឱ្យនោះយកមកគំរាមយើង យករូបថតមិត្តភក្កិ បងប្អូន របស់យើង នៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកជាដើម យកទៅបង្ហោះ បង្កាច់បង្ខូច ឈ្មោះយើងថាជាជនពាក់ព័ន្ឋទៀតផង។483104077 1056253709867992 1319415798086932306 N

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការ ក្រើនរំលឹក ដល់សាធារណជនទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចំពោះ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលបានរៀបរាប់ដូចខាងលើ។ 
វិធីសង្កេតការបន្លំប្រាក់កម្ចីអនឡាញ
•    ទាមទារបង់ប្រាក់មុន – ក្រុមហ៊ុនប្រាក់កម្ចី ស្របច្បាប់មិនត្រូវការទាមទារឱ្យបង់ប្រាក់មុននោះទេ។
•    ការអនុម័តប្រាក់កម្ចី ក្រោមល័ក្ខខ័ណ្ឌងាយស្រួល– គ្មានស្ថាប័នណាដែលអាចផ្តល់ប្រាក់កម្ចីដោយគ្មានការត្រួតពិនិត្យប្រវត្តិហិរញ្ញវត្ថុទេ។
•    គ្មានអាសយដ្ឋានជាក់ស្តែង – ពិនិត្យអាសយដ្ឋាន និងគេហទំព័ររបស់ក្រុមហ៊ុនប្រាក់កម្ចីអនឡាញមុននឹងខ្ចីប្រាក់។
•    សំណើឱ្យបង់ប្រាក់តាមវិធីមិនធម្មតា – ការបង់ប្រាក់តាម QR Code គឺជាសញ្ញាសង្ស័យ។

តើត្រូវធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការបន្លំ?
•    ពិនិត្យក្រុមហ៊ុន – ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញ នោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ។
•    មិនបង់ប្រាក់មុន – ក្រុមហ៊ុនប្រាក់កម្ចី ច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ។
•    អានមតិអ្នកប្រើប្រាស់ – ស្វែងរកមតិពីអតិថិជនអំពីប្រាក់កម្ចីអនឡាញ។
•    ប្រើប្រាស់ធនាគារដែលមានការទទួលស្គាល់ – ដើម្បីទទួលបានប្រាក់កម្ចីដែលមានសុវត្ថិភាព។
•    មុនធ្វើការស្នើសុំប្រាក់កម្ចី យើងត្រូវពិនិត្យមើលបន្ថែម តាមរយ:តំណភ្ជាប់ផ្លូវការ របស់ធនាការជាតិ https://www.nbc.gov.kh/supervision/commercial_banks.php
អំពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដែលមានការទទួលស្គាល់ពីធនាគារជាតិ។

អត្ថបទដោយ៖ ងួន ឃុនណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia