ថ្មីៗនេះកម្មវិធីថ្មីមួយឈ្មោះ Angkor Life កំពុងទទួលបានចំណាប់អារម្មណ៍ពីយុវជនខ្មែរជាច្រើន ដោយសារតែល្បីថាមានភាពងាយស្រួលក្នុងការប្រើ និងមានមុខងារច្រើន មិនចាញ់ Facebook ឡើយ។
កម្មវិធី AngkorLife គឺជាកម្មវិធីសង្គម និងផ្ញើសារដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាដោយក្រុមហ៊ុន Digital Angkor Co., Ltd. វារួមបញ្ចូលគ្នានូវការផ្ញើសារ ការខលជាសំឡេង/វីដេអូ ការជជែកជាក្រុម បណ្តាញសាធារណៈ និងមតិព័ត៌មានសង្គម ទាំងអស់ត្រូវបានរៀបចំឡើងសម្រាប់ការតភ្ជាប់ និងការចែករំលែកនៅក្នុងបរិបទសហគមន៍កម្ពុជា។
• បង្ហោះរូបភាព ឬវីដេអូប្រចាំថ្ងៃ ដូចជា Facebook feed
• បញ្ចេញមតិ និងចូលរួមជជែកក្នុង Post របស់មិត្តភក្ដិ
• បង្កើតក្រុម Community ផ្ទាល់ខ្លួន
• ផ្ញើសារផ្ទាល់ (Chat) រហ័ស និងសុវត្ថិភាព
• អាចផ្ញើសារជាសម្លេង ឬខលវីដេអូ
• មានមុខងារ “Near Me” ដើម្បីស្វែងរកមិត្តថ្មីនៅជុំវិញ
បច្ចុប្បន្ននេះ Angkor Life អាចដោនឡូតបានទាំង Android និង iOS ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ខាងក្រោមនេះជារបៀបដំឡើង 👇🏻