កុំឲ្យគេតាមទាន់!​ បើកមុខងារមួយនេះនៅលើទូរស័ព្ទ អាចដឹងថាមានអ្នកលួចដាក់ឧបករណ៍តាមដានទីតាំងជាប់ខ្លួនយើង
Makara Rin
OCTOBER 31 2024
គន្លឹះល្អៗ
3.8 K views
1 min read

សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែរីចម្រើន រឿងអ្វីក៏អាចកើតឡើងបានដែរ​ជាក់ស្តែងដូចជាឧបករណ៍តាមដានទីតាំងជាដើម ពេលខ្លះវាមានទំហំកាន់តែតូចទៅៗដែលជាហេតុធ្វើឲ្យពិបាកក្នុងការមើលឃើញ​ ដូច្នេះប្រសិនបើមាននរណាម្នាក់លួចដាក់នៅជាប់សម្ភារៈរបស់យើង ដូចជានៅលើកាបូប​យួរ កាបូបស្ពាយ ជាដើមនោះគេនឹងអាចធ្វើការតាមដានដឹងទីតាំងរបស់តែម្តង​។​ 

យ៉ាងណាមិញយើងក៏គួរតែចេះ​ក៏ដូចជាដឹងពីរបៀបខ្លះក្នុងការការពារខ្លួនដែរ ដោយនៅក្នុងទូរស័ព្ទ Android គឺមានមុខងារដែលយើងអាចធ្វើការស្កេនដឹងថាតើមានឧបករណ៍តាមដានជាប់ខ្លួនយើងឬអត់។​ សម្រាប់មុខងារខ្ញុំនឹងយកម​កបង្ហាញនេះគឺមាននៅក្នុងប្រភេទទូរស័ព្ទ Samsung ហើយខាងក្រោមនេះគឺជារបៀបប្រើប្រាស់។

របៀបប្រើ​

  • ចូលទៅកាន់ Setting
  • បន្ទាប់មកទៀតចូលទៅកាន់មុខងារ Safe & Emergency
  • រួចហើយចូលទៅកាន់មុខងារ Unknown Tracker
  • បន្ទាប់មកធ្វើការបើកមុខងារនេះជាការស្រេច

1

សម្រាប់មុខងារ​ Unknown Tracker នេះពេលដែលបើករួចវានឹងធ្វើការស្កេននៅរាល់ពេលដែលមានឧបករណ៍តាមដានទីតាំងណាមួយដែលនៅជាប់ខ្លួនរបស់យើង ឬក៏អាចចុច Manual Scan ក៏បានដែរដើម្បីឲ្យកាន់តែប្រាកដ ពេលដែលវាស្កេនរកឃើញវានឹងផ្តល់ដំណឹងមកយើងភ្លាមតែម្តង​។

អត្ថបទដោយ៖ រិន ​មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia