រដូវ FIFA World Cup 2022 ចាំកាលទៀត ឡានថ្មី ឡានខ្លាញ់គោចំនួន ៣ម៉ូដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង មិនថានៅប្រទេសក្បែរយើងក្តី ឬប្រទេសកម្ពុជាឡើយ សុទ្ធតែពេញនិយម ដោយតែគុណភាពឡានថ្មី មានប្រវត្ថិភាពល្អ និងមានការធានាពីក្រុមហ៊ុនថែមទៀត ណាមួយតម្លៃវិញជាង២ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយ ខាងក្រោមនេះជាឡានថ្មីបកកេស ចំនួន ៣ម៉ូដែល កំពុងតែទទួលបានប្រជាប្រិយភាពច្រើន។
Ford Ecosport 2022
រថយន្តមួយនេះ បានបំពាក់មកជាមួយនឹងម៉ាស៊ីនសាំង ចំណុះ ១.០ លីត្រ ដំណើរការម៉ាស៊ីន ផ្នែកខាងមុន FWD មានស៊ីឡាំង ៣ ប្រអប់លេខអូតូ ៦វគ្គ មានកម្លាំងរបស់ម៉ាស៊ីន គឺ ១២៥ សេះ កម្លាំងរមួល ១៧០ ញូតុនម៉ែត្រ ។
ចំណែកឯ ចំណុចកាន់តែពិសេសនោះ Ford បានបន្ថែមនូវ ប្រព័ន្ធ EcoBoost ភ្ជាប់មកជាមួយម៉ាស៊ីន ដែលមានកម្លាំងខ្លាំង ស៊ីសាំងតិច ត្រឹមតែ ៦.៧ លីត្រទេ ចំពោះកាត់រត់ចម្ងាយ ១០០ គីឡូម៉ែត្រអាស្រ័យលើការបើកបរ ក្នុងស្ថានភាពផ្លូវ ។ រីឯកម្រិតស្ទុះរបស់វាវិញ គឹ ជាន់កប់ពី ០ ទៅ ១០០ គ.ម ចំណាយពេលជាង ១០ វិនាទីតែប៉ុណ្ណោះ ហើយចំពោះតម្លៃវិញគឺ២៧៩០០ដុល្លារ ។
SsangYong Tivoli luxury 2022
ម៉ូឌែលរថយន្តនេះជាប្រភេទ SUV ស៊េរីថ្មី ២០២២ មានផ្ទៃខាងក្នុងធំទូលាយល្អ អាចផ្ទុកចំនួនមនុស្សបានច្រើននាក់ រួមទាំងប្រើជាមួយនឹងម៉ាស៊ីនសាំង 1.5 L GDI-Turbo ជាបច្ចេកវិទ្យារបស់ Mercedes-Benz ប្រើស៊ីឡាំង 4i មានកម្លាំងម៉ាស៊ីន 163 PS និងកម្លាំងបង្វិលកង់ 280 Nm ហើយចំពោះចំងាយ 100 Km រថយន្តនេះស៊ីសាំង តែ 7.5 L តែប៉ុណ្ណោះ អាស្រ័យលើស្ថានភាពផ្លូវ និងកម្រិតនៃការបើកបរ ហើយតម្លៃរថយន្តនេះ ២៩៩០០ដុល្លារ។
Toyota Raize 2022
ចំពោះម៉ូឌែលថ្មីនេះ ក៏ជាប្រភេទ SUV ដែលមានរូបរាងស្អាត សាកសមនឹងមនុស្សសម័យថ្មី ព្រមទាំងមានបំពាក់នូវ Option ជាច្រើនដែលទំនើបៗ និងបច្ចេកវិទ្យាចុងក្រោយថ្មីៗ ថែមទៀតផង ។
ចំណែកឯ ម៉ាស៊ីនរបស់ Raize 2022 នេះ ត្រូវបាន Toyota ផលិតចេញមកយ៉ាងពិសេសសម្រាប់ស្រុកខ្មែរ ដោយមានម៉ាស៊ីនសាំង 1.0L Turboមានស៊ីឡាំង ៣ ប្រើប្រអប់លេខ 7 វគ្គអូតូ ថែមទាំងមានកម្លាំង ៩៨ សេះ កម្លាំងរមួល ១៤០ ញូតុនម៉ែត្រ ហើយមានមុខងារសន្សំសំចៃខ្ពស់ដោយជិះចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីសាំង ៥ - ៦លីត្រទេ ហើយតម្លៃវិញសម្រាប់ដំបូលពណ៌ធម្មតា ២៦៨០០ដុល្លារ តែសម្រាប់ឡានដំបូលពណ៌ខ្មៅវិញ ២៧២០០ដុល្លារ។
ចំពោះ តម្លៃនៃម៉ូឌែលរថយន្តរបស់ ម៉ាកយីហោធំៗខាងលើនេះ សុទ្ធសឹងជាតម្លៃនៅស្រុកខ្មែរ មានការធានាត្រឹមត្រូវពីសំណាក់ក្រុមហ៊ុន៕
អត្តបទដោយ៖ ព្រឹម ភក្តី