រដ្ឋាភិបាលអង់គ្លេសពង្រាយកាមេរ៉ាមាន AI ចាប់ពួកជើងល្អចោលសំរាមតាមផ្លូវ ពិន័យម្តង $126
Pheakdey Prem
MAY 12 2023
នវានុវត្តន៍
102 views
1 min read

សុំ​សរសើរ​​ AI ហើយ​ពិត​ជា​ខ្លាំងមែនទែន ​​​រដ្ឋាភិបាល​​អង់​គ្លេស​​​បាន​​​​យក​​វា​ ​ទៅ​បំពាក់​​​លើ​កាមេរ៉ា​សុវត្ថិភាព​​តាម​ផ្លូវ​ Highway ​​​​​ទុក​ចាប់​ពួក​ជើង​ល្អ​ ​​ចោល​​សំរា​ម​​​តាម​ផ្លូវ​​​​​​​​​​​​អត់​​សណ្តាប់​​​ធ្នាប់​​ ​។​

CCTV Sales Will Hit U S45.7 B.jpg Mr (1)

យោងតាម​​​​ប្រភព​ពី Fossbytes បាន​ឲ្យ​ដឹងថា​ National Highways នឹងសហការជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ East Hampshire County Council លើកិច្ចការពិសោធន៍កាមេរ៉ាអាចបញ្ជូនរូបថតទៅឱ្យសមត្ថកិច្ចភ្លាមៗ តាម​រយ:បច្ចេ​កវិទ្យា​ AI ដើម្បី​​សម្រួល​ដល់​ការងារ​ដល់​ប៉ូលិស​ចរាចរណ៍​​​នៅ​តំបន់​​នោះ​ នឹងងាយ​ស្រួលដល់​ចាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែលហ៊ាន​ចោ​ល​សំរាម​។

​​​​​ម្យ៉ាងវិញ​ទៀត​ ​​​​​​​​ការ​ចោល​​សំរាម​​​តាម​ផ្លូវ​​ហាវេរបស់​ចក្រ​ភព​អង់គ្លេស​​ នឹងត្រូវ​ពិន័យ​​​​​ទឹក​ប្រាក់​ ១២៦ដុល្លារ ក្នុង​​​​១ដង​ ​​​។​ គួរ​ជំរាប​ផងដែរ​ថា​​​​វិធាន​ការនេះត្រូវបាន​គាំទ្រ​ដោយ ក្រុមប្រយុទ្ធប្រឆាំង​​សំរាម Clean Up Britain​៕

Throwing Food Bag Out

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia