តាមឲ្យទាន់ Trend! កម្មវិធី១មានគំរូ Ai ស្រាប់ និងច្រើនទម្រង់ ខណៈនេះជារបៀបប្រើដោយមិនចាំបាច់បង់លុយ
Khunna - ឃុនណា
NOVEMBER 18 2025
គន្លឹះល្អៗ
8 views
3 mins read

បច្ចុប្បន្នរូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI-generated images) កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ភាពពេញនិយមនេះកើតចេញពីសមត្ថភាពរបស់ AI ក្នុងការបំប្លែងការពិពណ៌នាជាអក្សរទៅជារូបភាពប្រកបដោយសោភ័ណភាព និងគុណភាពខ្ពស់បានយ៉ាងរហ័ស តាមរយៈកម្មវិធីល្បីៗដូចជា Midjourney, Gemini, ChatGPT និង Stable Diffusion ជាដើម។ អ្នកប្រើប្រាស់ជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីបង្កើតរូប Profile ប្លែកៗ ស្នាដៃសិល្បៈឌីជីថលផ្ទាល់ខ្លួន ឬជាឧបករណ៍ជំនួយសម្រាប់អ្នករចនា និងទីផ្សារ ដែលធ្វើឱ្យវាជាបាតុភូតមួយដែលកំពុងផ្លាស់ប្តូរទម្រង់នៃភាពច្នៃប្រឌិតឌីជីថលនាពេលបច្ចុប្បន្ន។ 

Jwu March Applications AI

តែយ៉ាងណាក៏មាននូវកម្មវិធីមួយដែលទើបតែមាន Ai ច្រើនទម្រង់ដោយមិនគំរូឲ្យជ្រើសរើសស្រាប់ មិនពិបាកប្រើនោះគឺ កម្មវិធី MeituMeitu គឺជាកម្មវិធីកែរូបថត និងវីដេអូដ៏ពេញនិយមមួយ ដែលដំណើរការលើទូរសព្ទដៃ (ទាំង Android និង iOS)

29f7c6a2f3b7367efcdd78df6f2fd50b Fgraphic

ខាងក្រោមនេះជារបៀបប្រើប្រាស់ AI ដើម្បី Generate រូបភាព

  • ចូលទៅមុខងារ AI Art: ដំបូងបើកកម្មវិធី Meitu រួចរកមើលមុខងារដែលដាក់ចំណងជើងថា "AI Art" "AI Portrait"
  • ផ្ទុកឡើងរូបថត: ជ្រើសរើសរូបថតផ្ទាល់ខ្លួនរបស់អ្នកពីក្នុង Gallery ដែលអ្នកចង់ឱ្យ AI បំប្លែង (ជាធម្មតាគឺរូបថតមានមុខច្បាស់)។

573611922 795714629949772 3488360432599732767 N

  • ជ្រើសរើស Style-Theme: កម្មវិធីនឹងបង្ហាញជម្រើស Style ប្លែកៗជាច្រើន (ឧទាហរណ៍៖ បែបគំនូរចិនបុរាណ, បែប Anime, បែប Cyberpunk, ឬរូប Profile ។ អ្នកគ្រាន់តែចុចជ្រើសរើស Style ណាមួយដែលអ្នកពេញចិត្ត។

575098530 795714626616439 6707176098322612549 N

  • ដំណើរការ AI (Generate): ចុចប៊ូតុង "Generate" "Create" ហើយរង់ចាំបន្តិច។ AI នឹងដំណើរការបំប្លែងរូបថតរបស់អ្នកទៅតាម Style ដែលអ្នកបានជ្រើសរើស។
  • រក្សាទុកលទ្ធផល: នៅពេលដែលរូបភាព AI ត្រូវបានបង្កើតរួចរាល់ អ្នកអាចមើលលទ្ធផល ហើយចុច "Save" "Download" ដើម្បីរក្សាទុករូបភាពទាំងនោះចូលក្នុងទូរស័ព្ទរបស់អ្នក។

Lqqooiec

 

គូសបញ្ជាក់ផងដែរថាប្រសិនបើ App Meitu តម្រូវឲ្យអ្នកបង់ប្រាក់មុនចូលប្រើនោះ អ្នកគួរតែចុចតាមការណែនាំរបស់កម្មវិធីជាមុនសិន មានន័យថាគឺចុច Subscription សិននោះអ្នកអាចមានសិទិ្ធប្រើប្រាស់ Free បានពីចន្លោះ ៣ ទៅ ៧ ថ្ងៃបន្ទាប់មកនៅពេលដែលអ្នកបាន Generate រូបរួចរាល់ហើយអ្នកទាំងអស់គ្នាត្រូវតែចូលទៅ UnSubscription ភ្លាមនៅក្នុង Account ID របស់អ្នក (ស្វែងរកពាក្យ Subscription ក្នុង Setting រួចចូលទៅ Cancel Subscription កម្មវិធី Meitu) ព្រោះការពារមានការកាត់លុយចេញ ឬបង្កកលុយពី Visa Card (​Apple Bill)

T C Pic   2025 11 18 T095320.072

ចំណាំថា ទាល់តែអ្នកទាំងអស់គ្នា Connect ជាមួយ Visa Card សម្រាប់ Payment លើ Apple ID ដែរទើបអាចចុច Subscription លើទំនិញណាមួយដែលអ្នកចង់ទិញតាម App លើទូរស័ព្ទ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia