សោកស្តាយ! អ្នកប្រើ iPhone ទាំង ១០ ម៉ូឌែលនេះ Apple ចាត់ទុកជាវត្ថុបុរាណហើយ
Khunna - ឃុនណា
FEBRUARY 5 2026
ឌីជីថល
3 views
1 min read

យោងតាមទិន្នន័យនៅលើគេហកទំព័ររបស់ Apple Obtaining service បានបញ្ជាក់ប្រាប់ឲ្យដឹងពីម៉ូឌែល iPhone ទាំង ១០ ដែលគេទទួលស្គាល់ថាចូលដល់វ័យចំណាស់ដែលមានអាយុកាលច្រើនឆ្នាំ បើគិតមកដល់បច្ចុប្បន្ននេះ។

Apple Event ปกเว็บ 0 (1)

ខាងក្រោមនេះជាម៉ូឌែលទាំង ១០ ដែលមានក្នុងបញ្ជី Apple

  • iPhone 6s Plus
  • iPhone SE
  • iPhone 7
  • iPhone 7 Plus
  • iPhone 8 (64GB, 128GB, 256GB)
  • iPhone 8 Plus (64GB, 256GB)
  • iPhone X
  • iPhone XS
  • iPhone XS Max
  • iPhone 11 Pro, Pro Max

05 O9 pH Wi Y1y Smd Vt Uml1 Yp J 1 (1)

ផលិតផលខាងលើនេះត្រូវបានចាត់ទុកជាវត្ថុបុរាណ នៅពេលដែល Apple បានបញ្ឈប់ការចែកចាយលក់អស់រយៈពេលលើសពី ៥ ឆ្នាំ ប៉ុន្តែមិនទាន់ដល់ ៧ ឆ្នាំទេវាក៏បានក្លាយជាផលិតផលមួយដែលមិនសូវមានអ្នកចង់ទិញ ឬសឹងតែគ្មានអ្នកទិញ ឬលក់ផងដែរ។

New iPhone Se Draws Attention 1042880381 Add790

គូសបញ្ជាក់ផងដែរថា ម៉ូឌែលដែលខិតជិតដល់ពេល 7 ឆ្នាំ (ដូចជា iPhone 8 Plus) នឹងមានតម្លៃទាបបំផុត។ ចំណែកម៉ូឌែលខ្លាំងៗ (ដូចជា iPhone 11 Pro Max) អាចរក្សាតម្លៃខ្ពស់បន្តិច ប៉ុន្តែស្ថិតនៅត្រឹមចន្លោះ $200 ជាង ទៅ $300 ជាងប៉ុណ្ណោះ នេះគឺសម្រាប់ទូរស័ព្ទដៃមួយទឹកក្នុងស្រុក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia