Sensitive Content Warning គឺជាមុខងារសុវត្ថិភាពមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Apple ដើម្បីជួយការពារអ្នកប្រើប្រាស់ (ជាពិសេសកុមារ និងយុវវ័យ) ពីការមើលឃើញរូបភាព ឬវីដេអូដែលមានលក្ខណៈរសើប ឬអាសអាភាសដោយចៃដន្យ។

- ចូលទៅកាន់កម្មវិធី Settings (ការកំណត់) នៅក្នុង iPhone របស់អ្នក។
- រំកិលចុះក្រោម ហើយចុចលើ Privacy & Security
- រំកិលចុះក្រោមម្តងទៀត ហើយរកមើល រួចចុចលើ Sensitive Content Warning (ការព្រមានអំពីមាតិការសើប)។
- ចុចលើប៊ូតុងចុច (toggle) ខាងស្ដាំដៃនៃពាក្យ Sensitive Content Warning ដើម្បីបើក (Turn On) មុខងារនេះរួចជាការស្រេច។

នៅពេលដែលអ្នកបើកមុខងារនេះហើយ អ្នកក៏អាចជ្រើសរើសកម្មវិធីណាខ្លះដែលអ្នកចង់ឱ្យមុខងារនេះដំណើរការបានផងដែរ (ដូចជា Messages, AirDrop, ឬ Contact Posters នៅក្នុងកម្មវិធី Phone)។

គូសបញ្ជាក់ផងដែរថា ម៉ូដែល iPhone ណាដែលគាំទ្រ iOS 17 ទើបអាចប្រើមុខងារនេះបាន។ រួមមាន៖
- iPhone XS/XS Max និង iPhone XR
- iPhone 11 series (11, 11 Pro, 11 Pro Max)
- iPhone 12 series
- iPhone 13 series
- iPhone 14 series
- iPhone 15 series
- និង iPhone SE (ជំនាន់ទី ២ និងទី ៣) ។

សម្រាប់ម៉ូដែលចាស់ៗដូចជា iPhone X, iPhone 8, ឬ 8 Plus ដែលមិនអាចដំឡើងដល់ iOS 17 បានទេ ហើយក៏មិនអាចប្រើមុខងារមួយនេះបានដែរ។
