មិនធម្មតា! យីហោរថយន្ត BYD កំពុងឡើងសន្ទុះការលក់ និងជោគេជ័យបាន ដោយសារបុរសម្នាក់នេះនៅពីក្រោយ
Khunna - ឃុនណា
SEPTEMBER 17 2025
យានយន្ត
10 views
3 mins read

បច្ចុប្បន្ន BYD នៅតែបន្តបោះជំហានទៅមុខជានិច្ច រហូតដល់មានគាំទ្រជុំវិញពិភពលោក។ ជាពិសេសលក់ដាច់ជាងគេនៅចិន។ BYD គឺជាម៉ាករថយន្តដែលលក់ដាច់បំផុតនៅប្រទេសចិនចាប់តាំងពីឆ្នាំ ២០២៣ មក ដោយបានវ៉ាដាច់ក្រុមហ៊ុនដទៃទៀតផ្សេងៗទៀត។​នេះក៏ដោយសារតែ តម្លៃសមរម្យ, បច្ចេកវិទ្យាទំនើប, ម៉ូដែលចម្រុះ, និងសន្សំសំចៃខ្ពស់។​

 Byd Emblem 1024x576

តែយ៉ាងណាមិញ BYD​ អាចជោគជ័យបានក៏ដោយសារមានបរុសម្នាក់ឈរជើងនៅពីក្រោយអាជីវកម្មនេះ​គឺលោក Wang Chuanfu គឺជាបុគ្គលដ៏សំខាន់មួយរូបនៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់ក្រុមហ៊ុនរថយន្ត BYD។ លោកគឺជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន BYD ដែលបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយនៅក្នុងពិភពលោកផងដែរ។

Wang Chuanfu Chairman and President of Byd 1

លោក Wang Chuanfu កើតឆ្នាំ 1966 នៅខេត្ត Anhui ប្រទេសចិន ដែលជាវិស្វករផ្នែកគីមី និងអគ្គិសនី។នៅឆ្នាំ 1995 លោកបានបង្កើតក្រុមហ៊ុន BYD ដោយចាប់ផ្តើមផលិតថ្មសាកសម្រាប់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក។ បន្ទាប់មក BYD ពង្រីកទៅឧស្សាហកម្មរថយន្តក្នុងឆ្នាំ 2003 ហើយក្លាយជាក្រុមហ៊ុន EV (Electric Vehicle) ចិនធំបំផុត។

Article Cover 1200x628 Wang Chuanfu

នេះបើយោងតាមប្រភព BYD Official Newsroom និងសារព័ត៌មាន Reuters–BYD exports surge in 2023 បានចុះផ្សាយឲ្យដឹងពីការរើកចំរើននៃអាជីវកម្មរថយន្តរបស់លោក Wang Chuanfu: ប្រទេស និងតំបន់ដែល BYD នាំចេញរថយន្ត (2021–2024) មានដូចជា៖

  • ន័រវែស (Norway) – ប្រទេសអឺរ៉ុបដំបូងដែល BYD ចូល (2021)
  • ដាណឺម៉ាក, ស៊ុយអែត, បែលហ្សិក, ក្រិក, ស្សេក, ប៉ូឡូញ, ស៊្វីតស៊ើឡង់, អេស្ប៉ាញ, បារាំង, អង់គ្លេស, អ៊ីតាលី, អាល្លឺម៉ង់ អឺរ៉ុបកំពុងក្លាយជាតំបន់នាំចេញសំខាន់របស់ BYD (ជាង ៥០០,០០០ គ្រឿង ក្នុងឆ្នាំ 2023)

Mmexport1739247963357

  • កម្ពុជា, ថៃ, វៀតណាម, លាវ, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូនេស៊ី, ប៉ាគីស្ថាន, អ៊ីស្រាអែល, ឥណ្ឌា, ជប៉ុន
    អាមេរិកខាងត្បូង។
  • ប្រេស៊ីល, ឈីលី, ឈីលី, អ៊ុយរុយហ្គាយ, កូឡុំប៊ី, អាហ្សង់ទីន, អាហ្រ្វិកខាងត្បូង, អេហ្ស៊ីប, អារ៉ាប់សាអូឌីត,

Byd S Passenger Vehicles at Port

ស្ថិតិនាំចេញ BYD

  • 2021: ប្រហែល 15,000 គ្រឿង
  • 2022: ប្រហែល 56,000 គ្រឿង
  • 2023: ជាង 240,000 គ្រឿង (អឺរ៉ុប ~50%, អាស៊ីអាគ្នេយ៍ ~30%)
  • 2024 (ឆមាសទី១): ~180,000 គ្រឿង (+35% ឡើងពីឆ្នាំមុន)

 1x 1 (5)

នៅឆ្នាំ 2008 ក្រុមហ៊ុន Warren Buffett (Berkshire Hathaway) បានវិនិយោគក្នុង BYD ដើម្បីបង្កើនឥទ្ធិពលទៅទីផ្សារអន្តរជាតិ​ និងឆ្នាំ 2022–2023 BYD ក្លាយជាក្រុមហ៊ុនលក់ EV ច្រើនជាងគេក្នុងពិភពលោក (ហួស Tesla នៅត្រីមាសទី៤, 2023)

168199445095175

លោក Wang ត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជី Forbes Billionaires ជាប្រចាំ។ ដោយលោកត្រូវបានគេចាត់ទុកថាជា “អ្នកដឹកនាំល្អមួយរូប” ក្នុងឧស្សាហកម្ម EV ពិភពលោក និងមកទល់ពេលនេះបុរសម្នាក់នេះនៅតែខំពង្រីកទីផ្សារអន្តរជាតិ និងបង្កើតរបបគំហើយនៃរថយន្តថ្មីៗ ដែលនេះអាចសរបញ្ជាក់ថា លោកពិតជាមានអឥ្ធិពលពិតមែនក្នុងការដឹកនាំអាជីវកម្មរបស់ខ្លួនទៅឆាកអន្តរជាតិ។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia