ម៉ូតូ Yamaha អគ្គិសនី កំពុងអង្រួនបេះដូងប្រជាជនថៃ ជាមួយនឹងព្រឹត្តិការណ៍បើកឡើងភ្នំម្ដង៤០គ្រឿង
Pheakdey Prem
JULY 18 2022
យានយន្ត
549 views
3 mins read

ប្រទេសថៃ ៖​ ​ក្រុមហ៊ុន​ Yamaha ប្រចាំ​​​​​​ស្រុកថៃ​បាន​បង្កើតកម្មវិធី​​ជិះ​តេស្តសាក​ល្បង​​​​​​​​​លើ​ម៉ូតូអគ្គិសនី​ថ្មី​ E01 ​​​នៅទីក្រុង Khao Yai ខេត្ត Nakhon Ratchasima ​ដោយមាន​ការចូល​រួម​​ពីអ្នកជំនាញលើការបើកបរម៉ូតូ​​​​ជាច្រើន​នាក់ ក្នុងគោលបំណង​ដើម្បី​ ប្រមូល​ទិន្នន័យ​តាម​រយ:​ប្រព័ន្ធGPS ​ ព្រមទាំងសាកភ្លក្ស​​រសជាតិថ្មីនៃ​​​ការជិះលើភ្នំ​ចុះ​ឡើងចម្ងាយ​ផ្លូវ ៦៥ គីឡូម៉ែត្រ ។

​យោងតាម​គេហំទំព័រ​ BANGKOK POST បានឲ្យដឹងថា​ ​​​ជាលើកដំបូងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក YAMAHA បានរៀបចំព្រឹត្តិការណ៍ជិះសាកល្បងម៉ូតូអគ្គិសនី E01 នៅទីក្រុង Khao Yai ខេត្ត Nakhon Ratchasima ។​​ ​​ក្នុង​​​ព្រឹត្តិការ​ណ៍​នេះផងដែរ ​​ខាង YAMHA បាន​​យក​ម៉ូតូ​ចំនួន​ ៤០គ្រឿង​ដើម្បី​ប្រារព្ធ​​​កម្មវិធី​​នេះឡើងមក​ ​​​​​ក្នុងរមណីយដ្ឋានគីរីម៉ាយ៉ា ​​ក្នុងតំបន់ Khao Tai ។

យ៉ាងណាមិញ​​ បើយោងតាម​​​​​​​​​​​ជិះសាកល្បងចម្ងាយ​​​ ៦៥ គីឡូម៉ែត្រ​ ​គេបាន​ឃើញ​ប្រើថាមពលអស់តែ ៦០%តែប៉ុណ្ណោះ ​​។​ នេះជាទិន្នន័យដែលនឹក​ស្មាន​មិន​ដល់មួយ​​ ព្រោះ​កញ្ចប់អាគុយ​ដែលភ្ជាប់មកជាមួយ​ម៉ូតូអគ្គិសនី​ E01 នេះ ​​ខាងក្រុមហ៊ុន​បាន​អះអាងថា​ អាច​បើក​បរបានចម្ងាយ​​ ១០៤ គីឡូម៉ែត្រ​​​​​ចំពោះ​ការពេញ​​សាក​ថាមពលពេញ​ម្តង​ ។​

​មូលហេតុ​ធ្វើ​ឲ្យ​​ E01 អាចបើក​បរលើសពីសមត្ថភាព​​​​​​នៃថ្ម​​ ខាងក្រុមហ៊ុន​បាន​កត់​សម្គាល់​​ថា ដោយសារតែអ្នកបើកបរបានជ្រើសរើស​​​​​​​យក​ការជិះលើ​​​​​​​​ Eco mode ដែលជាកម្រិត​​​សន្សំសំចៃបំផុត​​​​ ហើយក៏បាន​កំណត់​ល្បឿន​នៃការជិះឲ្យក្រោម​ ៦០ គីឡូម៉ែត្រក្នុង ១ម៉ោង ។​​

ដោយឡែក ​​ម៉ូតូ​​អគ្គិសនី​នេះមាន​​ Mode ចំនួន​ពី​​រថែមទៀត គឺកម្រិត​​​ Standard ​មាន​ល្បឿន​​លឿន​​បំផុត​​​ច្រើន​ជាង ១០០ គីឡូម៉ែត្រ​​ក្នុង ១ម៉ោង ​​។ តួយ៉ាង​​​​ រី​ឯកម្រិត​​មួយទៀតនោះ​គឺ Power ជា Mode ដែលតំឡើងសាច់ដុំ​​ទៅឲ្យម៉ូទ័រ​បញ្ចេញ​នូវថាមពល​​មួយ​អស់​​ដៃ​ ក្នុងការ​​បើក​បរលើ​ផ្លូវ​ឡើងចោទ​ មាន​ចំណោទ​​​ខ្ពស់​ ព្រមទាំងអាចធ្វើ​ឲ្យម៉ូតូ​មាន​កម្រិតស្ទុះ​​​​​កាន់តែខ្លាំង​នៅពេល​ដែល​ចាប់​ផ្តើម​​​​​​ល្បឿន​ពីសូន្យ ។​

ដោយសារ​​តែ​​ម៉ូតូអគ្គិសនី​ Yamaha E01 ​មាន​​​ទំហំ​ធំ​ ​ព្រមទាំងទម្ងន់​ក៏រាងធ្ងន់ចំនួន​​​​ ១៥៨ គីឡូក្រាមថែមទៀតនោះ គេបានបំពាក់នូវ​​​​​មុខងារ​ អាយ៉ែថយ​ក្រោយ ឬលេខ R​​​ មាន​ល្បឿន​ 1km/​h​ ​សម្រាប់​ជំនួយនៃការចត​​​ ដោយមិនចាំបាច់​ឲ្យ​​​អ្នក​បើកបរពិបាក​ចុះ​ពីលើ​ម៉ូតូ​​​ឡើយ ។​ មួយ​វិញទៀត ចំពោះ​ក្នុងល្បឿន​​ណាមួយ​​ឬ Mode ​ ក៏ដូចជាការ​គណនា​​លើ​ការផ្ទេរថាមពល​​ថ្ម​ទៅកាន់ម៉ូទ័រអេឡិកត្រិច​  និងការ​គ្រប់​គ្រង់​កង់​ទាំងពីរ ត្រូវបាន​គ្រប់​គ្រងដោយ ECU ​​​ហើយកម្មវិធី​ដ៏​ឆ្លាតវ៉ៃមួយនេះ ក្រុមហ៊ុន Yamha បាន​ដាក់​បញ្ចូល​​​​ក្នុងម៉ូតូអគ្គិសនី​ E01 ដើម្បីធានានូវសុវត្ថិភាព​​ខ្ពស់​ជាងម៉ូតូទូទៅ ។

​គួរជំរាបផងដែរ​ថា​ សម្រាប់តម្លៃពិតប្រាកដនៃ​ម៉ូតូអគ្គិសនី​ថ្មី Yamaha E01​ នៅតែជា Super Concept EV Scooter  ​​នៅឡើយទេ ព្រោះ​ថាខាងក្រុម​ហ៊ុន​​​នៅតែសិក្សា​លើ​ចំណុច​​មួយ​ចំនួន​ទៀត ដើម្បី​ធានាសុវត្ថិភាព ១០០% ណាមួយ​​​​កញ្ចប់​សេវាកម្ម​​​ ព្រម​ទាំងគ្រឿង​​​​​បន្លាស​​ផ្សេងទៀត​ ដែល Yamaha កំពុងតែ​ត្រៀម​​​​​ចេញ​លក់​ជាផ្លូវការ​​​នាពេលខាងមុខ​ ៕

អត្ថបទដោយ៖ ព្រឹម ភក្តី​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia