បច្ចុប្បន្ននេះសន្ទុះនៃអ្នកចង់ចេះរកលុយពីយូធូប និងហ្វេសប៊ុកនៅខ្មែរ ហាក់កើនឡើងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់ការរកលុយពីផ្លេតហ្វមទាំង២ខាងលើនេះដែរ គឺមិនមានភាពងាយស្រួលនោះទេ ដោយវាទាមទារឱ្យមានភាពអត់ធ្មត់ខ្ពស់ និងមានពេលវេលាធ្វើវាជាប្រចាំ។ ដើម្បីជួយបងប្អូន ដែលកំពុងចង់ចេះចង់ដឹងអីការរកលុយនៅលើយូធូប និងហ្វេសប៊ុកនេះ យើងសូមណែនាំឆានែលយូធូបរបស់ខ្មែរ២ ដែលផ្ទុកទៅដោយមេរៀនអំពីការរកលុយលើអនឡាញរាប់មិនអស់៖
១. CHHON Veasna
២. TCH
គូសបញ្ជាក់ថាក្រៅពីឆានែលយូធូប២ខាងលើនេះ គឺនៅមានឆានែលយូធូបបង្រៀនពីរបៀបរកលុយនៅលើអនឡាញមួយចំនួនទៀត ប៉ុន្តែយើងសូមណែនាំតែ២នេះសិន៕
