យន្តហោះធំជាងគេបំផុត Antonov AN-225 ឬឈ្មោះ Mriya ដែលមានន័យថាក្ដីសុបិន្ត ត្រូវបានបំផ្លាញក្នុងវិនាសកម្មសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន ដោយខាងរដ្ឋាភិបាលអ៊ុយក្រែនបានធ្វើការចោទប្រកាន់ថា យោធារុស្ស៊ីជាអ្នកបំផ្លាញ។
កាលពីថ្ងៃសុក្រកន្លងទៅ រូបភាពវីដេអូនៃសាកសពយន្តហោះនេះត្រូវបានបង្ហាញចេញជាផ្លូវការលើសារព័ត៌មានរដ្ឋរុស្ស៊ីប៉ុស្តិលេខ ១ ហើយត្រូវបានចែកចាយយ៉ាងផុសផុលលើបណ្ដាញសង្គម Twitter បង្ហាញពីសេចក្ដីសោកសង្រេងនៃយន្តហោះនេះ។
Channel One report from the Gostomel airfield. The footage captured the wreckage of the largest transport aircraft in the world An-225 "Mriya"
Video : Channel One https://t.co/7TlKiuOmUN pic.twitter.com/HNojmtyLOW
យន្តហោះ Mriya នេះត្រូវបានប្រជាជនអ៊ុយក្រែនចាត់ទុកថាជាអត្តសញ្ញាណ និង ជាមោទកភាពជាតិមួយសម្រាប់ពួកគេ ហើយបើតាមរដ្ឋាភិបាលអ៊ុយក្រែនបានបង្ហាញពីការប្ដេជ្ញាចិត្តចង់ជួសជុលយន្តហោះនេះប្រើប្រាស់វិញ នៅពេលសង្គ្រាមស្ងប់៕