រៀនពីកន្លៀតណាក៏បានដែរ វេបសាយ AI នេះឆ្លើយបានទាំងអស់ <<គណិត បច្ចេកវិទ្យា វិទ្យាសាស្រ្ត>> បានមួយកំផ្លេ
Makara Rin
MAY 21 2023
គន្លឹះល្អៗ
2.7 K views
1 min read

បច្ចុប្បន្នមានវេបសាយជាច្រើនដែលវាអាចជួយសម្រួលការងារប្រចាំថ្ងៃរបស់យើងឲ្យកាន់តែលឿនជាងមុនជាពិសេសគឺវេបសាយ AI តែម្តង។ ដោយឡែកក្រៅតែពីការជួយទៅលើផលិតភាពការងារ មានវេបសាយមួយដែលអាចឲ្យយើងចូលរៀនពីចំណេះដឹងផ្សេងៗ ដូចជា គិណិតវិទ្យា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការរស់នៅប្រចាំថ្ងៃជាដើម ពោលគឺគ្រាន់តែសួរអ្វីដែលយើងឆ្ងល់គឺវានឹងឆ្លើយមកតែម្តង។

1

សម្រាប់វេបសាយនោះមានឈ្មោះថា​ WolframAlpha ដែលវាមានមុខងារច្រើនដូចដែលបានរៀបរាប់ខាងលើ មិនតែប៉ុណ្ណោះនៅក្នុងផ្នែកនីមួយៗគឺមានមេរៀនជាច្រើនដើម្បីឲ្យយើងចូលទៅសិក្សាបាន លើសពីនេះទៅទៀតសម្រាប់មេរៀនតាមផ្នែកនីមួយៗគឺគេបានរៀបចំវាជាប្រព័ន្ធតែម្តង ដោយយើងគ្រាន់តែជ្រើសរើសឬក៏បញ្ចូលនូវអ្វីដែលយើងចង់ដឹងនោះវាឆ្លើយឲ្យយើងតែម្តង ហើយថែមទាំងផ្តល់ជាឧទាហរណ៍ឲ្យយើងមើលទៀត។

2

យ៉ាងណាមិញក្រៅតែវាក៏មានមុខងារពិសេសមួយទៀតដែលអនុញ្ញាតឲ្យយើងធ្វើការបញ្ចូលលំហាត់ ឬអ្វីដែលយើងចង់ជាប្រភេទរូភាពក៏វាអាចមានសមត្ថភាពអាចវិភាគហើយឆ្លើយនូវសំណួរទាំងអស់នោះបានដែរ។ ហើយឥលូវនេះ WolframAlpha ក៏គេបានដាក់បញ្ចូលវានៅក្នុង GPT-4 ថែមទៀតផង។

គូសបញ្ជាក់ផងដែរថាសម្រាប់ WolframApha ក៏មាននៅក្នុងទូរស័ព្ទដែរពោលគឺទាំងប្រភេទ Android និង iOS ដូច្នេះអ្នកទាំងអស់គ្នាអាចចូលទៅទាញយកដើម្បីប្រើប្រាស់បាន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia