លែងពិបាក! ចង់ចេះសរសេរអក្សរចិនគ្រប់ព្យជ្ជនៈស្ទាត់ដៃ វេបសាយ៣នៃបង្ហាត់អ្នកបានរាល់ថ្ងៃ
ផែន ផាន់ណា
APRIL 9 2023
គន្លឹះល្អៗ
4.9 K views
1 min read

បច្ចុប្បន្ននេះភាសាចិន ត្រូវបានយុវជនខ្មែរជាច្រើន ពេញនិយមរៀន ព្រោះអ្នកចេះភាសានេះអាចរកចំនួនបានច្រើន និងអាចស្រាវជ្រាវបានកាន់តែទូលាយជាងមុន។ ជាមួយគ្នានេះ ចាបខៀវសូមណែនាំវេបសាយល្អៗចំនួន៣ សម្រាប់អ្នកកំពុងរៀនចិន ចូលទៅបង្វឹកដៃសរសេរអក្សរចិន គ្រប់ព្យជ្ជនៈ ឲ្យបានស៊ាំដៃ៖

១. Qhanzi

គឺជាវេបសាយពេញនិយមមួយ សម្រាប់សិស្សចាប់ផ្ដើមរៀនភាសាចិនដំបូងៗ អាចវឹកហាត់ដៃ ដើម្បីសរសេរអក្សរចិនទាំងអស់ ឲ្យបានត្រឹមត្រូវតាមក្បួន​ ពោលគឺនៅលើវេបសាយនេះ មានផ្ទៃក្រឡាបង្រៀនយើងស្រាបៗ ឲ្យយើងសរសេរ និងការណែនាំផ្សេងៗទៀត។ 

Photo 2023 04 09 16 28 12 (2)

២. Purple Culture Chinese Handwriting

នេះក៏ជាវេបសាយ ដែលជំនាយទៅលើការបង្ហាត់បង្រៀនសិស្សភាសាចិនកម្រិតដំបូង ឲ្យចេះសរសេរភាសាចិនឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាតពីណាទៅណា ស្រដៀងទៅនឹងវេបសាយទី១ដែរ។ សម្រាប់លោកអ្នកដែលចង់ចេះសរសេរស្ទាត់ វេបសាយនេះគឺល្អបំផុត។ 

Photo 2023 04 09 16 28 12

៣. Mobilefish Chinese Handwriting Recognition

មិនខុសពីវេបសាយទាំង២ខាងលើប៉ុន្មានទេ លោកអ្នកអាចចូលទៅរៀនសរសេរភាសាចិន ឲ្យស្ទាត់ជំនាញទៅតាមក្បួននៃការសរសេរ។ សម្រាប់សរសេរដែលទើបនឹងចាប់ផ្ដើមរៀន យើងសូមណែនាំឲ្យប្រើវេបសាយនេះមួយទៀត ដើម្បីវឹកហាត់។ 

Photo 2023 04 09 16 28 12 (3)

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia