ឡើងមករៀនភ្នំពេញដំបូងៗចង់រកការងារធ្វើ មកស្គាល់វេបសាយរកការងារមិនត្រូវការបទពិសោធន៍
ផែន ផាន់ណា
JANUARY 23 2023
គន្លឹះល្អៗ
8.4 K views
2 mins read

សម្រាប់សិស្សដែលបានឡើងមករៀននៅរាជធានីភ្នំពេញ ប៉ុន្តែមិនសូវមានថវិកាគ្រប់គ្រាន់ ហើយចង់ស្វែងរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររងជាដើម ថ្ងៃនេះ Technology Cambodia សូមណែនាំ​វេបសាយ នៅខ្មែរចំនួន៣ ដែលអាចឱ្យសិស្សទើបចប់ថ្នាក់ទី១២ អាចចូលទៅស្វែងរកការងារធ្វើ ដោយមិនទាមទារបទពិសោធន៍៖

១. Workingna : នេះគឺជាវេបសាយរបស់ខ្មែរ ដែលប្រមូលផ្ដុំទៅដោយការងារជាច្រើនម៉ឺនកន្លែង។ អ្វីដែលពិសេសនេះ នៅលើ Workingna ក៏មានមុខងារ “ការងារមិនត្រូវការបទពិសោធន៍” សម្រាប់អ្នកដែលមិនធ្លាប់បម្រើការងារពីមុនមក ក៏អាចចូលទៅដាក់ CV ធ្វើការបានដែរ។ សម្រាប់មុខងារនេះដែរ ប្អូនៗគ្រាន់តែចូលទៅកាន់វេបសាយ រួចបញ្ចូលពាក្យស្វែងរកប្រភេទការងារ ប្រាក់ខែ និងទីតាំងជាដើម នោះវានឹងលោតចេញនូវប្រភេទការងារ មិនត្រូវការបទពិសោធន៍ដល់ប្អូនៗជាច្រើន។

2023 01 23 11 02 30

២. CamHR : នៅលើវេបសាយនេះ ប្អូនដែលកំពុងស្វែងរកការងារដើម្បីផ្គត់ផ្គង់ការសិក្សា ក៏អាចចូលទៅស្វែងរកការងារ មិនត្រូវការបទពិសោធន៍បានផងដែរ។ របៀបចូល៖ ចូលទៅកាន់វេបសាយ CamHR រួច ជ្រើសរើសប៊ូតុង “ការងារ ឬ Job” រួចកំណត់ត្រង់ពាក្យ “បទពិសោធន៍ការងារ” និងជ្រើសរើសពាក្យ “គ្មានបទពិសោធន៍” ដើម្បីឱ្យវាបង្ហាញនូវប្រភេទការងារណា ដែលពុំត្រូវការបទពិសោធន៍។ នៅពេលបង្ហាញរួច ប្អូនៗអាចចូលទៅ Apply CV ក្រុមហ៊ុនណាមួយ ដែលខ្លួនពេញចិត្តបាន។

2023 01 23 11 03 18

៣. CamboJob: នៅក្នុងវេបសាយនេះ ក៏មានការងារសម្រាប់អ្នកពុំមានបទពិសោធន៍ ឬពុំសូវមានបទពិសោធន៍ ច្រើនកន្លែងដែរ ពោលគឺមានតាំងពីផ្នែកអាយធី ផ្នែកលក់ និងផ្នែកផ្សេងៗជាច្រើនទៀត។ ប្អូនដែលមានបំណង ចង់រកការងារធ្វើ ដោយមិនទាមទារបទពិសោធន៍ កុំរំលងវេបសាយ CamboJob។

2023 01 23 11 48 07

គូសបញ្ជាក់ថា ក្រៅពីវេបសាយទាំង៣ខាងលើ ក៏នៅមានវេបសាយ និងក្រុមហ៊ុនជាច្រើនទៀត ដែលកំពុងស្វែងរកបុគ្គលិក ដោយពុំតម្រូវឱ្យមានបទពិសោធន៍នោះទេ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia