បន្ទាប់ពីកើតមាននូវវិវាទរវាងធនាគារ ABA និងអតិថិជនម្នាក់ កាលពីពេលថ្មីៗនេះ ធនាគារ ABA បានណែនាំអំពី Link ឬតំណភ្ជាប់សម្រាប់អតិថិជនដែលប្រើគណនី ABA ចូលទៅរាយការណ៍ឲ្យបានទាន់ពេលវេលា ពេលមានបញ្ហា ជៀសវាងការបង្ហោះនៅលើបណ្កាញសង្គម នាំឲ្យមានបញ្ហាកាន់តែធំឡើងៗ។
វេបសាយ www.ababank.com/km/complaint/ គឺជាកន្លែងមួយ ដែលអ្នកមានបញ្ហាណាមួយជាមួយធនាគារ ABA អាចចូលទៅរាយការណ៍ និងទំនាក់ទំនងភ្លាមៗទៅកាន់ភ្នាក់ងាររបស់ ABA ដើម្បីស្វែងរកដំណោះស្រាយ ឧទាហរណ៍ដូចជាបណ្ដឹង ឬការតវ៉ាផ្សេងៗ។ បន្ថែមពីលើនេះ រាល់បណ្តឹងផ្លូវការដែលបានដាក់មកកាន់ផ្នែកដោះស្រាយបណ្តឹង និងវិវាទ នឹងត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖
- ទទួលបណ្តឹងក្នុងថ្ងៃធ្វើការតែមួយ
- កត់ត្រាពីស្ថានភាពបណ្តឹង
- ណែនាំអំពីជំហានបន្ទាប់
- ផ្តល់កាលកំណត់សម្រាប់ការដោះស្រាយ។