ឃ្លាំងរូបភាព! វេបសាយ៤នេះ ដាក់ឲ្យទាញយករូបភាពស្អាតៗ ចង់បានរូបប្រភេទណាក៏មាន
ផែន ផាន់ណា
FEBRUARY 14 2023
នវានុវត្តន៍
4.4 K views
1 min read

រូបភាពស្អាតៗជាច្រើនដែលយើងធ្លាប់ឃើញ មួយចំនួនស្ថិតក្រោមកម្មសិទ្ធិបញ្ញារបស់ម្ចាស់រូប ឯរូបខ្លះទៀតគេដាក់ឲ្យទាញយកដោយសេរី ដើម្បីប្រើការលើការងារផ្សេងៗ។ ថ្ងៃនេះដែរចាបខៀវសូមណែនាំវេបសាយចំនួន៤ អនុញ្ញាតឲ្យទាញយករូបភាពស្អាតៗ ដោយសេរី ឬចង់ចូលទៅទិញរូបភាពក្នុងនោះក៏បាន៖

១. Unsplash: នេះគឺជាវេបសាយមួយ ដែលមនុស្សជុំវិញពិភពលោក និយមចូលទាញយករូបភាពដោយសេរី។ លោកអ្នកអាចស្វែងរករូបភាពស្អាតៗបានជាច្រើនម៉ឺនរូប ក្នុងវេបសាយមួយនេះមិនជារូបទេសភាពបែបស្រុកស្រែ ទីក្រុង ឬរូបអ្វីនោះទេ។

Photo 2023 02 14 14 53 23

២. Pixabay: វេបសាយមួយនេះ អនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចូលទៅទាញយករូបភាពស្រស់ស្អាតៗ គ្រប់ប្រភេទ ប៉ុន្តែក៏មានរូបខ្លះដែលគេដាក់លក់ផងដែរ។ សម្រាប់រូបភាពទាំងអស់នៅលើវេបសាយនេះ យើងអាចយកមកប្រើប្រាស់ជំនួយដល់ការឌីហ្សាញរបស់យើងកាន់តែប្រសើរមួយកម្រិតទៀត។

2022 05 22 16 55 52

៣. Lifeofpix: មិនខុសអ្វីពីវេបសាយខាងលើទេ នៅក្នុងវេបសាយនេះយើងអាចចូលទៅទាញយករូបភាពស្អាតបានដោយសេរី នឹងពុំចាំចាប់បង់លុយទិញឡើង។ មួយវិញទៀតវេបសាយនេះ ក៏មានផ្ទុកនូវស្នាដៃរបស់អ្នកជំនាញថតរូបល្បីៗជាច្រើន ថែមទាញអនុញ្ញាតឱ្យយើងចូលមើលរូបភាពទាំងនោះ ដើម្បីធ្វើជាគម្រូទៀតផង។

2022 05 22 16 57 49

៤. Gratisography: នេះជាវេបសាយដែលគេនិយមចូលប្រើ ដូចទៅនឹងវេបសាយ២ខាងលើដែរ ដោយយើងអាចស្វែងរករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក និងអាចទាញយកទៅប្រើបានដោយឥតគិតថ្លៃ។

2022 05 22 16 56 38

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia