សង្គ្រាមសម័យទំនើបមិនមែនស្ថិតតែនៅលើចុងកំាភ្លើងតែមួយមុខនោះទេ ប្រព័ន្ធផ្សព្វផ្សាយនិងអ៊ីនធឺណេតក៏ដើរតួរយ៉ាងសំខាន់ផងដែរ ហើយអំឡុងពេលសង្គ្រាមសេវាទូរស័ព្ទ ឬប្រព័ន្ធអ៊ីនធឺណេតមិនអាចពឹងលើអ៊ីនធឺណេតខ្សែរ ឬ អង់តែនទូរស័ព្ទបានឡើយ ព្រោះថាអាចមានការរអាក់រអួលខូចខាតគ្រប់ពេល។
ហេតុនេះហើយទើប រដ្ឋមន្ត្រីឌីជីថលរបស់អ៊ុយក្រែនលោក Mykhailo Fedorov បានឡើងមកលើ Twitter ហើយស្នើរសុំលោក Elon Musk ផ្ដល់ជាជំនួយជាស្ថានីយ៍ Starlink ដើម្បីវាយប្រឆាំងទៅនឹងរុស្ស៊ី និង បន្តការភ្ជាប់ទៅអ៊ីនធឺណេត។
@elonmusk, while you try to colonize Mars — Russia try to occupy Ukraine! While your rockets successfully land from space — Russian rockets attack Ukrainian civil people! We ask you to provide Ukraine with Starlink stations and to address sane Russians to stand.
— Mykhailo Fedorov (@FedorovMykhailo) February 26, 2022