រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា
Sakada Techie
APRIL 28 2025
PR
3 mins read

All New GS8 គឺជារថយន្ត SUV ខ្នាតធំជំនាន់ថ្មីនៃត្រកូល GAC ទទួលបានគាំទ្រយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន បន្ទាប់ពីត្រូវបានបញ្ចេញតម្លៃលក់ថ្មីនៅត្រឹមតែ 39,999 ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃសមរម្យ អាចទាញចំណែកទីផ្សារបានយ៉ាងរហ័ស ស្របគ្នាជាមួយនឹងរថយន្តដែលមានគុណភាពខ្ពស់ដូចរថយន្តជប៉ុន មានរូបរាងអង់អាច ផ្នែកខាងក្នុងធំទូលាយ ស្អាតបែបប្រណីត បំពាក់នូវបច្ចេកវិទ្យាទំនើប។

G S8 (2)

រថយន្តជំនាន់ថ្មីនេះ បាននាំចេញទៅទីផ្សារស្ទើរតែជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងនោះ គេបានហៅ GAC GS8 នេះ ជារថយន្ត SUV ខ្នាតធំ ទូលាយ អស្ចារ្យលើសរថយន្តឯទៀត ព្រោះតែរថយន្តប្រភេទនេះ បំពាក់នូវម៉ាស៊ីនសាំងទំហំ 2.0 TGDI ប្រភេទ Megawave Power ដែលផលិតបានកម្លាំងសេះរហូតទៅដល់ 252PSជាមួយកម្រិតសន្សំសំចៃប្រេងឥន្ធនៈខ្ពស់ កម្លាំងរមួល 400Nm រត់ដោយប្រអប់លេខ AISIN  8វគ្គអូតូ ចូលលេខលឿន ស្ងាត់ មានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សារលំនឹងពេលធ្វើដំណើរ និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយ ADAS 2.0 កាមេរ៉ា 540ដឺក្រេ រ៉ាដា និងសេនស័រមួយជុំរថយន្ត។

G S8 Seat (2)

ខាងក្នុងនៃរថយន្តនេះ គឺភាពធំទូលាយ ស្រឡះល្អ ជាមួយកៅអីស្បែក បញ្ជាដោយអេឡិចត្រនិកបែបស្ព័រ មានមុខងារក្ដៅត្រជាក់ និងផ្នែកជាច្រើនទៀតមានបំពាក់ដោយស្បែកដែលមើលទៅស្អាតបែបប្រណិតតែម្ដង។ ។ GAC GS8 ជំនាន់ថ្មីនេះ មាន 7 កៅអី ស័ក្តិសមសម្រាប់សមាជិកគ្រួសារ ច្រើន មិនចង្អៀត ងាយស្រួលអង្គុយ  មិនទល់ជើង និងមានអេក្រង់កម្សាន្ត Touch Screen ដើម្បីបញ្ជាមុខងារផ្សេងៗ ទំហំ 14.6 អ៊ីញ ភ្ជាប់ជាមួយនៅ Apple Carplay Android Auto GPS ទំនើបងាយស្រួលប្រើប្រាស់។

G S8 Engin

ជើងក្រោមត្រូវភ្ជាប់មកជាមួយនូវប្រព័ន្ធបូមឯករាជ្យ Independent Suspension ផ្នែកខាងមុខជាមួយ McPherson និងខាងក្រោយ ប្រើប្រាស់ជាមួយនឹង Multi-Link។ ប្រព័ន្ធជើងក្រោមប្រភេទនេះ ចំពោះការរត់ល្បឿន បើកបរផ្លូវកោង វ៉ាជែង គឺទប់លំណឹងបានល្អ និងជួយកាត់បន្ថយការលាក់ រំញ័រពីខាងក្រៅបានច្រើនផងដែរ ។ ចំណែកយាន់កង់វិញ បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយប្រព័ន្ធទប់លំនឹង និងប្រព័ន្ធជំនួយជាច្រើនទៀតផងដែរ។

G S8 Screen

G S8 540

នៅផ្នែកឃ្លុបខាងក្រោយ Power Tailgate បន្ថែមមកនូវមុខងារស្វ័យប្រវត្តិ សម្រួលការប្រើប្រាស់ ដោយគ្រាន់តែមាន Smart Key ជាប់នឹងខ្លួន ហើយឈរពីខាងក្រោយរថយន្ត វានឹងធ្វើការបើកដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើដៃចុចបើក ឬគ្រវាសជើងឡើយ។ បើនិយាយពីឌីស្សាញវិញគឺ ទាក់ទាញគួរឲ្យចាប់អារម្មណ៍ ផ្នែកខាងមុខវិញរំលេចដោយសំណាញ់បាណា ជាមួយរូបរាងពោរពេញទៅដោយអំណាច និងលេចធ្លោ។ ចង្កៀងមុខរាងវែងប្រភេទ LED អមដោយ Daytime Running Light និងមានដំបូលបើកប្រភេទ panoramic Sunroof ។ 

G S8 Tail Gatte

យ៉ាងណាមិញលោកអ្នកប្រាកដជាបានដឹងថា GAC GS8  ជារថយន្តដែលត្រូវបានផលិតដោយក្រុមហ៊ុន GAC Motor នៅប្រទេសចិន ជាក្រុមហ៊ុនរថយន្តតែមួយគត់ ដែលឈ្នះពាន J.D. POWER Champion ច្រើនបំផុត 8ឆ្នាំជាប់គ្នា (2013-2020) និងជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវស្តង់ដារដែលមានគុណភាពខ្ពស់ដូច Toyota និង Honda ព្រោះថាគ្រប់ម៉ូឌែលរថយន្តរបស់ GAC ត្រូវបានធ្វើតេស្តសាកល្បងជាង 4លានគីឡូម៉ែត្រមុននឹងចេញលក់ ដើម្បីធានាភាពធន់ និងគុណភាពប្រើប្រាស់បានយូរលើសពី 10 ឆ្នាំ ឬ 24ម៉ឺនគីឡូម៉ែត្រ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ 18 ក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោក ដើម្បីផលិតបានរថយន្តដែលមានគុណភាពខ្ពស់។

សរុបមក GAC GS8 ទាំងកម្លាំងសមត្ថភាព និងរូបរាងអាចនិយាយបានថា ស្អាត ទំនើប ទំទូលាយ សមជាឡានលំដាប់ថវិការមួយក្នុងចំណោមឡានSUVជាច្រើនផងដែរ។ ចំពោះបងប្អូនវិញយល់យ៉ាងណាចំពោះរថយន្តមួយនេះ? ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បង សូមទំនាក់ទំនងប្រឹក្សាផ្នែកលក់ ឬចូលទៅកាន់ហ្វេសបុកផេកផ្លូវការក្រុមហ៊ុន GAC Motor Cambodia 
095 999 029 (KH/ ENG) 
095 999 026 (中文)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia