​​ធូរថ្លៃ​ណាស់​! ស្ងាត់​​​​ៗ​Toyota Yaris Ativ​ សេរី​ឆ្នាំ២០២២ ​​លេ​ច​មុខ​នៅ​ស្រុក​ថៃ​​​តម្លៃ​​​​​​​​​​​​​​​តែ​​ខ្ទង់​១៥០០០ដុល្លារនោះ​​ទេ​​
Pheakdey Prem
AUGUST 14 2022
យានយន្ត
1.4 K views
2 mins read

ថ្មី​ៗ​នេះ បែ​ក​ធ្លាយ​ព័ត៌មាន​​​​​ចេញ​ពី​ប្រទេសថៃ​កំពុងតែ​​ល្បី​មួយ​​ ​​អំពីរឿង​​តម្លៃ​​​របស់​ Toyota Yaris Ativ ​​​សេរី​ឆ្នាំ២០២២​ ប្រភេទ​Crossover មាន​​ 5​កៅ​អី​ ​​៣​កម្រិត​​​​​​​ រួម​​មាន​​​ Entry , Sport  និង​​ Sport Premuim ​ព្រ​មទាំង​មាន​​តម្លៃ​ចាប់​ពី​​​ជាង 15000ដុល្លារ​​តែប៉ុណ្ណោះ។

Toyota Yaris updated for Thailand; gains X-Urban accessories kit with taller ride height – from RM68,850 Image #1348755

បើ​យោងតាម​ការចេញផ្សាយ​របស់​paultan.org​​ បាន​ឲ្យដឹងថា​ សម្រាប់​នៅ​​ប្រ​ទេស​ថៃ​ ខាងក្រុម​ហ៊ុនToyota បានបំពាក់​​គ្រឿង​​​​​ឲ្យ​​​​ ​​Toyota Yaris Ativ ជាមួយ​នឹង​​ម៉ា​ស៊ីន​  VVT-iE ​​​( Variable Valve Timing with intelligence)  ចំណុះ​​​​ 1.2 លីត្រ​​​​​​​ 4 ស៊ី​ឡាំង​​​​ (Inline) ដែល​អាចបង្កើត​​កម្លាំង​សេះ​ 90hp និង​មាន​​កម្លាំង​រមូរ​ 109Nm អម​ជាមួយ​នឹង​ប្រអប់​​លេខ​​ Super CVT-i  កាន់​​តែ​​​​​អ៊ែម​​ថែម​មួយ​កម្រិត​ទៀត​​ ។​

Toyota Yaris updated for Thailand; gains X-Urban accessories kit with taller ride height – from RM68,850 Image #1348754

​​​​ចំណែក​ឯកម្រិត​ស៊ីសាំង​​លើ​កម្លាំង​ម៉ាស៊ីន​​​លក្ខណ:​​​​​​​កញ្ចប់​​3NR-FE​​ របស់​​Toyota Yaris Ativ ចាប់​ពី​សេរី២០១៩​ ដល់​២០២២ ជាមធម្យម​​អាចស៊ីសាំង​ 23.25km ក្នុង​​​ ​១លីត្រ​តែប៉ុណ្ណោះ​ ។​

Toyota Yaris updated for Thailand; gains X-Urban accessories kit with taller ride height – from RM68,850 Image #1348745

គូសបញ្ជាក់​ផងដែរ​​​ Toyota Yaris Ativ​ មាន​តម្លៃចាប់​​​ 15264​​ ដុល្លារ​ ឡើងដល់​ 19229ដុល្លារ​​​ នេះបើ​យោងតាម​គេហទំព័រ​លក់ឡានរបស់​ Zigwheels ៕

Toyota Yaris updated for Thailand; gains X-Urban accessories kit with taller ride height – from RM68,850 Image #1348700

អត្ថបទ​ដោយ៖ ​ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia