​​​​​​​​​​​​​​លាហើយ​​ Camry 😥​!​​ Toyota ថានឹង​​ឈប់លក់​ឡាន​ Camry ​ក្នុង​ប្រទេសជប៉ុន​​​​​​ទៀត​ហើយ
Pheakdey Prem
MARCH 23 2023
យានយន្ត
42.6 K views
2 mins read

អនុ​ស្សា​វរី​យ៍​​​ជាង ៤៣ឆ្នាំ​​ត្រូវ​​​​​លុប​ចោល​​ដូច​​​​​​​​​​​​​​​ប៊ូ​តុង ​Delete ​ដោយ​​​​​ក្រុម​​ហ៊ុន​​​​ Toyota បាន​សម្រេច​ចិត្ត​​​​​​​​​បញ្ឈប់​ការ​លក់​​​​ Toyota Camry នៅ​ក្នុង​​ប្រទេស​​ជប៉ុន​​​​​​​​​​ ។

1985 Camry Liftback and Sedan 004 1533047155

​​​យោង​តាម​​​​​ការ​ចេញ​ផ្សាយ​​​​​​​​​​ពីប្រភព​​ Nikkei Asia ដែល​​​​​​​​ជាគេហទំព័រ​​​​​​​ព័ត៌មាន​​ក្នុង​តំបន់​អាស៊ី​​ដ៏​ធំ​ជាង​គេ​មួយ​ បាន​ចុះ​ផ្សាយ​​ថា​ Toyota Motor មាន​​គម្រោង​​​នឹង​លែង​បន្ត​ការលក់​​​​​​​​ឡាន​ Toyota Camry ​ប្រភេទ​ sedan នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ជប៉ុន​ទៀត​ហើយ​ ​​ខណ:ដែល​​​​​​​​​​​​​​​​តាម​​បណ្តា​​​​​​​ប្រទេស​​​​ជាច្រើន​​លើ​ពិភព​​លោក​ រួម​ទាំងកម្ពុជា​ នៅ​តែ​ចាត់​ទុក​ Camry ​​ជាឡាន​​​​​​​​​ពេញ​និយម​​​បំផុ ត។

N Traffic a 20170520

​ដោយ​ឡែក​ចំពោះ​​​​​​​​​បញ្ចប់​​​​ការ​លក់​ Camry នៅ​ក្នុង​​​​ទី​ផ្សារ​ប្រទេស​ជប៉ុន​នេះ​ Toyota ​​​​​​​​​បាន​អះ​អាង​ថា​នឹងគ្មាន​ការ​ជះ​​​​ឥទ្ធិពល​ដល់​ទី​ផ្សារ​​នាំចេញ​ទៅ​ក្រៅ​ប្រទេស​​ឡើយ​ ពោល​គឺ​​​​ Toyota នៅ​តែ​​​ធ្វើ​ការ​ផលិត​ ​និង​​​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​​ Toyota Camry ស៊េរី​ថ្មី​​​​​​​ដើម្បី​​​​​​​​​​​​​​​​​នាំ​ចេញ​​​​ទៅ​កាន់​ប្រទេស​ផ្សេង​​ៗ​​ទៀត​ រួម​ទាំងកម្ពុជា​ផងដែរ​ ។ មួយ​វិញ​ទៀត​​​​ ​​សម្រាប់​គម្រោង​​​នេះ​ Toyota នឹង​ធ្វើ​ការ​​អនុវត្ត​ន៍​​​នៅ​អំឡុង​​​ពេល​ ចុង​​ឆ្នាំ​២០២៣ នេះ ។

2023 Toyota Camry Xse V6 Models

​​​បើ​និយា​យ​ពី​ប្រវត្តិ​​​​នៃ​ការលក់​របស់​ Toyota ​​​​​​​​​​​​​Camry ​ចំនួន​​ ៤៣ឆ្នាំ​​ ក្នុង​​​ប្រទេសជប៉ុន​ ឡាន​​នេះ​​ត្រូវ​បាន​​លក់​​​​​​អស់​​​ចំនួន​ 1.3លាន​គ្រឿង​​មក​ហើយ​ ​ចាប់​តាំង​ពី​​​​​​​​​​ថ្ងៃ​​ផលិត​​​​​​​​​​​​​​ឡាន​​ប្រភេទ Sedan នេះជាលើ​ក​ដំបូង​​​នៅ​ឆ្នាំ1980 ។​ ហើយ​សម្រាប់​តម្លៃ​​ដែល​បាន​លក់​នៅ​ជប៉ុន​​ចម្លោះ​ពី​  ២៦,៤០០ដុល្លារ​ ទៅ​ ៣៥,៣៥០ដុល្លារ​​ តែប៉ុណ្ណោះ​​។​

Toyota Company

​​​​​​​​​​​​​​​​​ម្យ៉ាងវិញ​ទៀត​​ បើ​យោងតាម​ទិន្នន័យ​​ពី​ Toyota​ និង​ Marklines Show បានបញ្ជាក់​ថា​ ឡាន​​ Toyota Camry ​​​​​បាន​​​​ដាក់​​លក់​​​ជុំ​វិញ​ពិភព​លោក​ ច្រើន​​ជាង ១០០​ប្រទេស​​​​​​​​​ ​​​ទទួល​​បាន​ការលក់​​​​​អស់​ជាង ២១លាន​គ្រឿង​​​ ​គិត​ត្រឹម​​ចុង​ឆ្នាំ២០២២ ​។

2021 Toyota Camry Sedan Xle Fq Oem 1 600

គួរ​ជំរាប​ផងដែរ​ថា​​ Toyota ​Camry ​ជា​​​​​​​ម៉ូដែល​​​ឡាន​​​ប្រភេទ​ Sedan​ ដែល​ជួយ​ធ្វើ​​ទី​ផ្សារ​​និង​​រក​ទ្រព្យ​ឲ្យ​ Toyota ​​ច្រើន​មែន​ទែន​ ​​​​​​​​។​ ហើយ​បច្ចុប្បន្ន​​នេះ  Toyota Camry ត្រូវ​បាន​ផលិត​ចេញ​មក​ ១០ជំនាន់​​ហើយ​ គិត​មក​ដល់​ ឆ្នាំ២០១៧ ​ព្រម​ទាំង​មាន​​​​​រោង​ចក្រ​​​​​​​​​​​ដែល​ចំនួន​ ​​៣​ កន្លែងដែល​​​កំពុង​ដំណើរ​ការ​ផលិត​​​ឡាន​នេះជាធម្មតា​ រួម​មាន​ នៅ​អាមេរិក​ ចិន​ និងនៅក្នុង​​រោងចក្រ Tsutsumi ក្នុងខេត្ត Aichi នៃ​ប្រទេសជប៉ុន៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia