យើងធ្លាប់តែឮគេនិយាយថា Roll Royce គឺជាកំពូលម៉ូដែលដែលមានតម្លៃថ្លៃជាងគេតែមិនមែននោះទេគឺមានប្រភេទរថយន្តផ្សេងៗទៀតដែលមានតម្លៃជិតទៅដល់ ៣០ លានដុល្លារឯណោះ។ប្រសិនបើយើងនិយាយអំពីការតុបតែខ្លួនវិញ Roll Royce គឺនាំមុខគេហើយ តែបើនិយាយរឿងកម្លាំងម៉ាស៊ីនវិញចាញ់ដាច់តែម្ដង។គ្រឿងរថយន្តវាពិតជាសំខាន់ណាស់មិនថាប្រភេទឡានប្រណាំង ឬឡានស្ព័រនោះទេសុទ្ធសឹងតែត្រូវការកម្លាំងម៉ាស៊ីនដែលខ្លាំងដើម្បីផលិតល្បឿនឲ្យកាន់តែលឿន។
ហើយអ្វីដែលយើងកត់សម្គាល់មួយទៀតនោះគឺប្រភេទរថយន្តដែលមានការផលិតមានចំនួនកំណត់ដែលធ្វើឲ្យចំនួននៃអ្នកកម្មង់ទិញមានការកើនឡើងខ្លាំងដែលអាចឈានដល់មានការដាក់ដេញថ្លៃផងដែរ ហេតុនេះហើយទើបមានតម្លៃរបស់រថយន្តល្បីៗមួយចំនួនថ្លៃកប់ពពក។ដូច្នេះហើយ Technology Cambodia បានលើកយកម៉ូដែលរថយន្តដែលមានតម្លៃថ្លៃជាងគេចំនួន៥ មកជូនឲ្យអ្នកទាំងអស់គ្នាបានដឹង។
ក្រុមហ៊ុនផលិតរថយន្តមួយនេះបានបញ្ចេញនូវ Pagani Zonda HP Barchetta មានតម្លៃ ២៣,៦៥ លានដូល្លារ ម៉ូដែលមួយនេះត្រូវបានគេផលិតតែ ៣ គ្រឿងប៉ុណ្ណោះ។
2 . Bugatti
Bugatti La Voiture Noire មានតម្លៃខ្ទង់ ១៨.៦៨ លានដុល្លារ ។
3.Rolls Royce
ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០៤ ដោយលោក Charles Rolls និង Henry Royce ក្រុមហ៊ុនមួយនេះបានបញ្ចេញរថយន្តរបស់ខ្លួនគឺ Rolls Royce Sweptail ដែលមានតម្លៃ ១២ លានដុល្លារ។
4 Mercedes
Mercedes-Banz Maybach Exelero មានតម្លៃ ៨លានដុល្លារដែលអាចផលិតល្បឿនបានរហូតដល់ ៣៥១គ.មក្នុង ១ម៉ោង។
- Koenigsegg
Koenigsegg CCXR Trevita មានតម្លៃជាង ៤,៨ លានដុល្លារ ត្រូវបានគេផលិតត្រឹមតែ ៤៩ គ្រឿងប៉ុណ្ណោះ។
ប្រភព : Luxurycolimnist