គំនិតទីផ្សារជួយសង្គម! Ten11 លេងមួយប៉ុស្តិផ្ទុះបណ្ដាញសង្គម ហាងលក់ខោអាវនៅខ្មែរគួររៀនតាម
Navasiri Morm
OCTOBER 1 2023
អាជីវកម្ម 4.0
475 views
1 min read

នៅល្ងាចថ្ងៃទី ១ខែតុលា ឆ្នាំ២០២៣នេះ រូបភាពលោកតា ៤រូប មានសម្លៀកបំពាក់ថ្មីស្អាតបែបយុវវ័យជំនាន់ថ្មី ត្រូវបានគេចែកចាយ ច្រើនជាង ១ពាន់ដង ដោយចំណាយពេលមិនដល់ ៣ម៉ោងផងដែលរូបនេះត្រូវបានផុសចេញពីផេកផ្លូវការរបស់យីហោខោអាវល្បីឈ្មោះ Ten11។

បើពិនិត្យឱ្យមែនទែនរូបមួយសន្លឹកនេះ ជារូបក្នុងបណ្ដុំរូបភាព ៣សន្លឹក អមដោយខេបសិនថា “Bring out the coolness by Love” ជាមួយនឹងរូបម៉ូដែល៣រូបឈរនិងអង្គុយលើស៊ីក្លូនោះ យើងអាចសន្និដ្ឋានបានខ្លះថា លោកតា ៤រូបខាងលើនោះ អាចជាអ្នកប្រកបរបរធាក់ស៊ីក្លូ។

Ten11

ការផ្លាស់ប្ដូរស្ទាយផុស ហើយទំនងជាមានយុទ្ធនាការធ្វើកម្មវិធីសប្បុរសធម៌នៅពីក្រោយផងនោះ បានឆ្លុះបញ្ចាំងពីភាពកក់ក្ដៅនៃយីហោមួយនេះខ្វាយខ្វល់ចំពោះការជួយដល់សង្គម ដែលមានសកម្មភាពការជួយដល់មនុស្សចាស់ ដែលប្រកបរបរធាក់ស៊ីក្លូនេះជាអាថ៌។

ជាងនេះទៅទៀត រូបមួយសន្លឹកនេះថែមទាំងបង្ហាញពីគុណតម្លៃ និងភាពលេចធ្លោពិសេស នៃម៉ូដសម្លៀកបំពាក់របស់គាត់ផងដែរ ព្រោះថាលោកតាចាស់ៗ ដែលស្លៀកសំលៀកបំពាក់ពីខាង Ten11 ហើយនោះ ពិតជាមើលទៅសង្ហារនិងក្មេងជាងមុនឆ្ងាយណាស់។

គួរជម្រាបផងដែរថា តាមរយៈសកម្មភាពរបស់យីហោសម្លៀកបំពាក់ Ten11 ខាងលើនេះ គឺជាគំរូមួយដែលយីហោសម្លៀកបំពាក់នៅស្រុកខ្មែរ ក៏ដូចជាយីហោអាជីវកម្មផ្សេងទៀត អារៀនសូត្រតាមបានផងដែរ ពោលគឺតាមរយៈសកម្មភាពទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីគុណតម្លៃនៃផលិតផល និងគុណតម្លៃរួមនៃអាជីវកម្មរបស់អ្នកផងដែរ៕

Ten12

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia