ផ្លេតហ្វមផ្ញើសារដ៏ល្បីល្បាញ Telegram បានធ្វើការអាប់ដេតថ្មីទៅលើមុខងារពិសេសៗមួយចំនួនដូចជា៖ Custom Notification Sound, Custom Mute Duration, Auto-Delete Menu in Profile ជាដើម នេះបើយោងតាមការចុះផ្សាយរបស់ Telegram ផ្ទាល់។
សម្រាប់មុខងារទីមួយគឺអ្នកអាចបង្កើតសម្លេងផ្សេងៗមិនថាបទចម្រៀង សម្លេងផ្លែកៗដែលអ្នកចូលចិត្តឬ សម្លេងដែលគេផ្ញើចូលមកធ្វើជាសម្លេងរោទិ៍(Notification) ក៏បានដែរ ហើយមិនតែប៉ុណ្ណោះលោកអ្នកអាចកំណត់សម្លេងទាំងនេះទៅតាម Chat នីមួយៗផងដែរ។
ដើម្បីកំណត់បានគ្រាន់តែចូលទៅកាន់ Setting>Notification and Sounds>រួចរើស Group Chat ឬ Private Chat ដែលអ្នកចង់ដាក់>ចុចលើពាក្យ Sound>រួចយកពាក្យ Upload Sound ។ យ៉ាងណាមិញសម្លេងដែលលោកអ្នកអាចដាក់បានគឺក្រោម 5វិនាទី និងទំហំត្រឹម 300KB ។
មុខងារទី2គឺ Custom Mute Duration មានន័យថាកំណត់ពេលវេលាទៅលើ Group ឬ Chat ណាមួយមិនឱ្យលោតសម្លេងរំខាន ដោយពីមុនយើងអាចកំណត់បានតែ 8ម៉ោងឬ 2ថ្ងៃប៉ុណ្ណោះបច្ចុប្បន្នយើងអាចកំណត់បានតាមចិត្តចង់ ។
សម្រាប់មុខងារមួយទៀតនោះគឺ Auto-Delete Menu ដែលកំណែទម្រង់ថ្មីនេះយើងអាចកំណត់ពេលវេលាក្នុងការលុបរាល់ការផ្ញើសារទៅកាន់នរណាម្នាក់ដោយស្វ័យប្រវត្តិ ដែលរយៈពេលនោះយើងអាចកំណត់ចាប់ពី1ថ្ងៃរហូតដល់1ឆ្នាំ ដោយយើងមិនចាំបាច់ប្រើមុខងារ Secret Chat ក៏បានដែរ។
អត្ថបទដោយ៖ រិន មករា