ចង់លួចពិបាកហើយ! ក្រសួងប្រាប់ក្បួនដាក់លេខកូដ២តង់ដើម្បីធ្វើខែល ការពារ Telegram  
ផែន ផាន់ណា
MARCH 23 2023
គន្លឹះល្អៗ
10.7 K views
2 mins read

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសង្កេតឃើញថា ក្នុងមួយរយ:នេះមានករណីជ្រៀតចូល និងផ្ទេរសិទ្ធិកាន់កាប់គណនី Telegram (ផ្លាស់ប្តូរលេខទូរស័ព្ទជនរងគ្រោះ) ដោយខុសច្បាប់ពីសំណាក់ជនអនាមិកជាបន្តបន្ទាប់ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់កម្មវិធី Telegram ដោយធ្វើការដាក់លេខសម្ងាត់ (Two-Step Verification) ជាបន្ទាន់ដើម្បីការពារគណនីនៅពេល Login លើឧបករណ៍ ឬផ្ទាំង Internet Browser ថ្មី។

Sf Hiq Fodx97 B Hy Kda Xh E Ke

សូមអនុវត្តវិធីសាស្ត្រដាក់លេខសម្ងាត់ (Two-Step Verification) ដូចខាងក្រោម៖

១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក

២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Two-Step Verification”  -> “Set Password”

៣. ត្រង់ “Enter a password” វាយបញ្ចូលលេខសម្ងាត់ពិបាកទាយ -> រួចចុច “Continue”

៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខសម្ងាត់ឡើងវិញ -> រួចចុច “Continue” និងត្រង់ “Password Hint” វាយបញ្ចូលនូវពាក្យគន្លឹះដែលជួយអ្នកក្នុងការចងចាំលេខសម្ងាត់

៥. ត្រង់ “Recovery Email” លោកអ្នកអាចដាក់អាសយដ្ឋានអ៊ីម៉ែលដើម្បីអាចប្រើប្រាស់ផ្លាស់ប្តូរលេខសម្ងាត់នៅពេលដែលអ្នកភ្លេច ករណីលោកអ្នកចង់រំលងជម្រើសនេះ សូមចុចលើពាក្យ “Skip”

លើសពីនេះលោកអ្នកគួរពិចារណាក្នុងដាក់ Passcode ដើម្បីការពារកម្មវិធី Telegram ក្នុងកម្មវិធីទូរស័ព្ទដៃរបស់អ្នក ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១. ចូលទៅកាន់កម្មវិធី និងគណនី Telegram របស់អ្នក

២. ចុចលើពាក្យ “Settings” -> “Privacy and Security” -> “Passcode & Face ID”  -> “Turn Passcode On”

៣. ត្រង់ “Enter a password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ -> រួចចុច “Continue”

៤. ត្រង់ “Re-enter your password” វាយបញ្ចូលលេខ PIN ចំនួន ៦ខ្ទង់ ឡើងវិញ -> រួចចុច “Continue”

បញ្ជាក់៖ Passcode គឺមានតួនាទីការពារការលួចបើកកម្មវិធី Telegram ក្នុងទូរស័ព្ទដៃរបស់អ្នកប៉ុណ្ណោះ ដូច្នេះដើម្បីការពារគណនី Telegram ពីការលួចចូលពីចម្ងាយ អ្នកត្រូវដាក់លេខសម្ងាត់ (Two-Step Verification)។

337400869 1567214607085869 3274240060019189403 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia