ម៉ូតូអគ្គិសនី Rieju NUUK ជាផលិតផលម៉ាកយីហោរបស់អេស្ប៉ាញដែលមានគុណភាពល្អបំផុត ដោយបានរួមផ្សំជាមួយនឹងគ្រឿងបង្គំមកពីប៉ែកខាងអឺរ៉ុប រួមមានម៉ូទ័រ Bosch និងប្រព័ន្ធហ្វ្រាំង J.Juan ជាដើម ដែលជាហេតុធ្វើឲ្យម៉ូតូ EV នេះមានតម្លៃថ្លៃជាង YAMAHA NEO ជិត ៣ដងឯណោះ😯 ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ ZABIKERS បានាឲ្យដឹងថា ម៉ូតូអគ្គិសនី NUUK នេះមានទម្ងន់ធ្ងន់តិច គឹ ១៥០ គីឡូក្រាម ។ មិនតែប៉ុណ្ណោះ ម៉ូតូនេះត្រូវបានគេភ្ជាប់មកជាមួយជម្រើសនៃការបើកបរចំនួន ៥ (Boost, Cruise, Go, Neutral, Crawl) ថែមទាំងជួយសម្រូលដល់ការបើករគ្រប់ស្ថានភាពផ្លូវទៀតផង 🤗។
លើសពីនេះ NUUK ត្រូវបានគេប៉ាន់ប្រមាណថា អាចជិះចម្ងាយឆ្ងាយ😍បំផុត ១៥០ គ.ម ចំពោះទម្ងន់តែ ៧០ គីឡូក្រាមចុះក្រោមតែប៉ុណ្ណោះ ព្រមទាំងប្រើជាលក្ខណ:នៃបើកបរជា Go ទើបម៉ូទ័រអាចរត់បានឆ្ងាយ ។ចំណែកកម្លាំងម៉ូទ័រ Bosch នេះវិញមានកម្លាំងបង្វិល ៤១ ញូតុនម៉ែត្រ អាចបង្កើតកម្លាំងបាន ៨.៥ គីឡូវ៉ាត់ ព្រមទាំងភ្ជាប់មកជាមួយនឹង អាគុយ ២ ជា Lithium-ion 4.8 kwh ថែមទាំងមានល្បឿនខ្ពស់បំផុត 🐱🏍 110 Km/h ឯណោះ ។
តួយ៉ាង ចំពោះអាគុយទាំងពីរ នេះវិញ ក្រុមហ៊ុនគេបានអ:អាងថា អាចសាកថ្មពេញ គ្រាន់តែចំណាយពេលតែ ៤ម៉ោងកន្លះ ហើយចំណុចកាន់តែពិសេស👌ទៀតននោះ រន្ធសាកថ្ម🔋នេះអាចបញ្ចូលភ្លើង🔌ជាមួយនឹង ខែ្សសាកល្បឿនលឿនចាប់ពីសូន្យដល់ ៥០ ភាគរយ ចាយពេលតែ ១ម៉ោង៤០នាទី ទេ ។
សូមបញ្ជាក់ផងដែរថា សម្រាប់តម្លៃរបស់ Rieju NUUK ត្រូវបានគេដាក់តម្លៃ💸ចាប់ផ្តើមខ្ទង់ R139,999 ឬ ជិត ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ😒។ ផ្ទុយមកវិញ😉 តម្លៃប៉ុណ្ណេះ គឺថ្លៃខ្លាំង ប្រសិនជាគេយកមកលក់នៅស្រុកខ្មែរ ដូចជាមិនសូវមានអ្នកហ៊ានទិញជិះទេ ព្រោះគេសុខចិត្តថែមលុយតិច ទៅទិញ Toyota Prius ជិះវិញហើយ មានសុវត្ថិភពជាង និងងាយស្រួលក្នុងការធ្វើដំណើរផ្លូវឆ្ងាយៗ ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )