កាលពីថ្មីៗនេះ ក្រុមហ៊ុនស្តេចម៉ូតូ Yamaha បានបង្ហាញនូវមុខមាត់ម៉ូតូអគ្គិសនីម៉ូឌែលថ្មី ដែលមានកម្លាំង ៥០cc តែប៉ុណ្ណោះ ហើយចាប់ផ្តើមដាក់លក់នៅទីផ្សារខាងអឺរ៉ុប ក្នុងខែ ឧសភា នេះហើយ ។
បើយោងតាមការចេញផ្សាយនាពេលថ្មីៗ របស់គេហទំព័រ AUTOCAR បានឲ្យដឹងថា Yamaha បញ្ចេញម៉ូតូអគ្គិសនីម៉ូឌែលថ្មីស្រឡាង Neo ដែលអាចជិះបានចម្ងាយជាង ៣៧ គីឡូម៉ែត្រ ឯណោះ សម្រាប់ការថាមពល🔋របស់ដែលសាកថ្ម 🔌 ពេញ ដែលប្រើពេលយ៉ាងយូរក៏ ៨ ម៉ោងផងដែរ ។
លើសពីនេះ ចំពោះម៉ូតូអគ្គិសនី Neo មួយនេះមានកន្លែងដែលអាចផ្ទុកអាគុយបន្ថែមបានមួយទៀត ដែលអាចរត់បានចម្ងាយ ទ្វេដង ពោលគឺ ៦៧ គីឡូម៉ែត្រ ។ កាន់តែពិសេសថែមទៀតនោះ😍 ក្រុមហ៊ុនជប៉ុន Yamaha បានអះអាងថា គ្រប់អតិថិជនរបស់ខ្លួន អាចជ្រើសនៃរបៀបនៃការបើកបរ STD ដែលមានថាមពលខ្ពស់ ២.០៦ គីឡូវ៉ាត់សម្រាប់ការបើកបរលើផ្លូវធម្មតា ។
ចំណែកឯការឌីហ្សាញម៉ូតូអេឡិចត្រូនិក🛵ម៉ូឌែលថ្មី មួយនេះ ក្រុមហ៊ុនជប៉ុន បានបន្ថែមនូវពណ៌ Aqua ដែលបង្ហាញការបង្កើតថ្មី របស់ ក្រុមហ៊ុនស្តេចម៉ូតូ Yamaha ។ មិនតែប៉ុណ្ណោះ សម្រាប់ការបញ្ជារ និងមើលនូវបរិមាណថាមពលអាគុយ យើងអាច មើលតាមផ្លេកហ្វម📱របស់ Yamaha គឺ MyRide ដែលភ្ជាប់ជាមួយម៉ូតូ Neo ផ្ទាល់បានយ៉ាងងាយ 🤗។
តាមប្រភពដដែលបានឲ្យដឹងថា ម៉ូតូអគ្គិសនីនេះ Yamaha បានបំពាក់មកជាមួយ នឹង Eco mode ដោយផ្តោតទៅការកាត់បន្ថយការប្រើប្រាស់ថាមពលថ្ម ដែលអាចកំណត់នៃការ បើកបរក្នុងល្បឿនអតិបរមាខ្ពស់បំផុត😯 ៣៥ គីឡូម៉ែត្រ/ម៉ោង ។
សូមជំរាបបញ្ជាក់ផងដែរថា ម៉ូតូអគ្គិសនីដែលមានកម្លាំងប៉ុណ្ណេះ ក្រុមហ៊ុន Yamha មិនជាលក់តម្លៃខ្លាំងណាស់ណាទេ គ្រាន់តែចេញលក់ថ្ងៃដំបូងនៅក្នុង ឧសភា មិនដល់ ៤ពាន់ដុល្លារ💸នោះទេ ។
ប្រភព៖ AUTOCAR
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )