គ្មានអីស្មុគស្មាញទេ! នេះជារបៀបធ្វើ QR  Code ខ្លួនឯងងាយៗ ទុកឲ្យគេស្កេន ប្រើពេលត្រឹម១នាទី
ផែន ផាន់ណា
JANUARY 16 2022
គន្លឹះល្អៗ
433 views
1 min read

បច្ចុប្បន្ននេះ QRCode ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការស្កេនចូលទៅកាន់តំណរភ្ជាប់ផ្សេងៗ ដូចជាមើលមីនុយមុខម្ហូប ស្កេនគិតលុយ ស្កេនចូលទៅក្នុងបណ្ដាញសង្គម និងការងារផ្សេងៗជាច្រើនទៀត។ មនុស្សជាច្រើនចាប់ផ្ដើមយល់ដឹង និងជ្រើសយក QRCode សម្រាប់អាជីវកម្មរបស់ពួកគេកាន់តែងាយស្រួល។

ប៉ុន្តែក៏មានមនុស្សមួយចំនួនគិតថា បើចង់បាន QRCode នេះគឺត្រូវទៅរកអ្នកជំនាញ ឬត្រូវសរសេរកូនស្មុគស្មាញច្រើនទើបធ្វើបាន ប៉ុន្តែការគិតបែបនេះ គឺផ្ទុយស្រឡះ ព្រោះគេអាចបង្កើត QRCode នេះបានដោយខ្លួនឯងប្រើពេលត្រឹម១នាទីប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវធ្វើដំបូងចូលទៅកាន់វេបសាយ the-qrcode-generator.com រួចយើងនឹងឃើញរូបភាព QRCode ជាមួយនឹងប្រអប់ Enter URL។

ងាយៗទេប្រសិនបើលោកអ្នកចង់ឱ្យគេស្កេនចូលទៅកាន់កន្លែងណាមួយដូចជា គណនី Facebook, Instagram, TikTok, YouTube, រូបភាព ឬ File ឯកសារផ្សេងៗ សូមបញ្ចូល Link ទាំងនោះទៅក្នុងប្រអប់ Enter URL ដើម្បីបង្កើត QRCode។

ពេញបញ្ចូល Link រួចយើងនឹងទទួលបាន QRCode មួយជារបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។ មិនទាន់ចប់ទេ ដើម្បីទទួលបានរូបភាព QRCode នេះ យើងត្រូវទាញយក តាមរយៈប៊ូតុង Dowload ដូចនៅក្នុងរូបភាពខាងក្រោមនេះ៖

2022 01 16 15 51 47

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia