កូនខ្មែរត្រូវដឹង! QR Code ទប់ស្កាត់កូវីដរបស់ខ្មែរ ធ្លាប់ទទួលបានពានរង្វាន់អស្ចារ្យមួយពីអង្គការសហប្រជាជាតិ
ផែន ផាន់ណា
MAY 9 2022
នវានុវត្តន៍
141 views
2 mins read

រយៈពេល២ថ្ងៃកន្លងមកនេះ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានបន្តធ្លាក់ចុះបន្តិចម្ដងៗ រហូតដល់ចំណុចសូន្យ(មិនមានអ្នកឆ្លង) ដែលនេះគឺជាលើកទី១ហើយ បន្ទាប់ពីកម្ពុជាប្រឹងទប់ស្កាត់អស់រយៈពេលជាង១ឆ្នាំកន្លងមក។ ទម្រាំទទួលបានជោគជ័យលើការទប់ស្កាត់កូវីដ១៩នេះដែរ រដ្ឋាភិបាលកម្ពុជាក៏បានប្រើប្រាស់ស្ទើរគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងកាត់បន្ថយនូវចំនួនអ្នកឆ្លង ពីច្រើនមកតិចបំផុត។

Singapore's police now have access to contact tracing data | MIT Technology  Review

អំឡុងពេលទប់ស្កាត់ហានិភ័យនៃការរីករាលដាល នៃវីរុសកូវីដ១៩ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ១៩ (Stop Covid19) ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទូរគមនាគមន៍ ក្នុងគោលបំណងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញ-ចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គល) និងផ្ដល់ភាពងាយស្រួលក្នុងការតាមស្វែងរកអ្នកដែជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះ មានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩។

Photo 2021 07 20 10 43 35

អ្វីដែលយើងមានមោទកភាពបំផុតនោះ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កន្លងទៅ QR Code “ទប់ស្កាត់កូវីដ១៩ របស់កម្ពុជាបានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិ។

May be an image of text that says "1 ទប់ស្អាត់មេរោគកូវីដ១៩ STOPCOVID.GOV.KH Stop Covid QR Code an application that the Cambodian governmnet uses to fight againt the covid 19 Ministry of Post and Telecommunication of Cambodia AMAGGINE 28 October 2021 Phnom Penh, Cambodia Global South COVID-19 Digital Innovation Challenge 2021 SOUTH SOUTH GALAXY UNOSSC"

នេះគឺជាលើកទី១ ដែលព្រះរាជាណាចក្រកម្ពុជាបានឈ្នះពានរង្វាន់ កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជីថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថាកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល ដែលមាន ការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។

May be an image of one or more people and text

កម្មវិធីនវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ កម្រិតសកល ផ្តល់ជូនប្រទេសសមាជិក ដែលមានគំនិតច្នៃប្រឌិតក្នុងការបង្កើតដំណោះស្រាយផ្នែកឌីជីថល អនុញ្ញាត ឱ្យសហគមន៍ ស្ថាប័ន និងប្រជាពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់ដើម្បីដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីការរាតត្បាត នៃជំងឺរាតត្បាតបានទាន់ពេលវេលា។

No photo description available.

កម្មវិធីនេះ មានការចូលរួមប្រកួតដោយ ២៥០ ស្ថាប័ននៅជុំវិញពិភពលោក ហើយកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាតំណាង ក៏បានយកប្រព័ន្ធ QR Code Stop Covid ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងជំរុញឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់ ដើម្បី គ្រប់ ស្ថាប័ន អង្គភាព សហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋអាចប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ។

May be an image of screen and text

May be an image of one or more people, screen and text

No photo description available.

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia