កៀកថ្ងៃចាប់ផ្ដើមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ថ្មីៗនេះក្រសួងសុខាភិបាលបានបញ្ចេញរូបភាពមួយសម្លឹក ភ្ជាប់នឹង QRCode បញ្ជាក់ទីតាំងប្រកួតធំៗ ចំនួន៨ ដែលយើងអាចស្កេនហៅរថយន្តសង្គ្រោះបន្ទាន់ និងគ្លីនិកចល័តបានភ្លាមៗ ប្រសិនបើមានបញ្ហាសុខភាពណាមួយមិនប្រក្រតី។
នៅក្នុងនោះដែរ ក្រសួងសុខាភិបាលបានបញ្ជាក់ថា “ព័ត៌មានរថយន្តសង្រ្គោះ និងរថយន្តគ្លីនិកចល័ត តាមទីតាំងប្រចាំការតាមគោលដៅកំណត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។”
គូសបញ្ជាក់ថា កាលពីប្រកួតស៊ីហ្គេមកន្លងទៅ ក្រសួងសុខាភិបាន បានប្រើប្រាស់ QRCode ទីតាំងបែបនេះដែរ ដើម្បីងាកស្រួលសង្គ្រោះអ្នកជំងឺបានភ្លាមៗ អំឡុងពេលប្រកួត។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ក៏នឹងចាប់ផ្ដើមបើក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងបិទបញ្ចប់ទៅវិញនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា
