អ្នកកំពុងប្រើប្រព័ន្ធកាមេរ៉ាសុវត្ថិភាពត្រូវដឹង! អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ប្រាប់វិធីសាស្រ្តការពារប្រព័ន្ធកាមេរ៉ាសុវត្ថិភាព កុំឲ្យគេលួចរូបទៅធ្វើរឿងមិនល្អ
ផែន ផាន់ណា
JANUARY 8 2024
គន្លឹះល្អៗ
506 views
1 min read

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ ថ្មីៗនេះបានចេញផ្សាយនូវវីធីសាស្រ្តដ៏សំខាន់មួយ សម្រាប់ទប់ស្កាត់ ឬវិធីការពារប្រព័ន្ធកាមេរ៉ាសុវត្ថិភាព កុំឲ្យគេលួចរូប​ឬវីដេអូ ទៅធ្វើរឿងមិនល្អ។ លម្អិត៖

ឧក្រិដ្ឋជនបច្ចេកវិទ្យាបានប្រមូល និងលួចទិន្នន័យរូបភាពរបស់ប្រជាពលរដ្ឋដែលមានជារូបថត និងវីដេអូ អាក្រាតកាយ ចែកចាយ និងលក់នៅប្រព័ន្ធអ៊ីនធឺណេត​ ជនខិលខូចបានប្រើបច្ចេកទេស លួចបង្កប់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់ទឹក​សាធារណៈ និងប្រើប្រាស់ម៉ាស៊ីនដើម្បីស្វែងរកអាស័យដ្ឋានអាយភី​ (IOT Search Engine) ដែលមានលើបណ្តាញអ៊ីនធឺណេតដើម្បីស្វែងរកអាស័យដ្ឋានអាយភី (IP Address) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដើម្បីលួច និងប្រមូលយកទិន្នន័យរបស់ជនរងគ្រោះ។

វិធីសាស្រ្តបង្កា​ និងទប់ស្កាត់ មានដូចខាងក្រោម៖

១. កំណត់លេខសម្ងាត់ឲ្យបានត្រឹមត្រូវ

២. ធ្វើការប្តូរលេខសម្ងាត់អោយបានទៀងទាត់

៣. ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (Software Camera)​ ឲ្យបានទៀងទាត់

៤. សូមត្រួតពិនិត្យជុំវិញខ្លួនលោកអ្នករៀងរាល់ពេលផ្លាស់ប្តូរសម្លៀកបំពាក់នៅតាមទីសាធារណៈ ឬ នៅក្នុងផ្ទះ

៥. សូមរាយការណ៍មកសមត្ថកិច្ច ប្រសិនបើបានជួប ឬឃើញកាមេរ៉ាសុវត្ថិភាពពុំប្រក្រតីនៅតាមទីសាធារណៈ (ឧទាហរណ៍​ បន្ទប់ទឹក)។

417138327 790447119775819 5814467673752128261 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia