ឃើញវីដេអូឆោម ស្រីផាច មួយៗផ្ទុះខ្លាំង នេះគឺជាវិធីដែលកញ្ញាតែងប្រើក្នុងការផលិតវីដេអូរាល់ថ្ងៃ
ផែន ផាន់ណា
JULY 30 2023
អាជីវកម្ម 4.0
1.9 K views
1 min read

ដូចដែលលោកអ្នកធ្លាប់បានដឹងកន្លងមកហើយ អំពីកញ្ញាឆម ស្រីផាច ដែលជាអ្នកផលិតមាតិកា ឬ Content Creator ដ៏លេចធ្លោមួយរូបនៅកម្ពុជា តាមរយ:ការធ្វើវីដេអូមុខម្ហូបបែបស្រុកស្រែ ដើរបេះបន្លែក្បែរៗផ្ទះ មកចម្អិនហូបខ្លួនឯង ឬដើរចែកអ្នកស្រុកក្នុងតំបន់មួយចំនួន នៅខេត្តបន្ទាយមានជ័យ។ អ្វីដែលយើងមិនសូវបានចាប់អារម្មណ៍នោះ រាល់វីដេអូដែលកញ្ញាឆម ស្រីផាច ធ្វើជារៀលរាល់ថ្ងៃ គឺប្រើប្រាស់តែ "ទូរស័ព្ទដៃ" តែប៉ុណ្ណោះ។

Photo 2023 07 30 15 56 10

បើតាមការបញ្ជាក់ប្រាប់ក្រុមការងារចាបខៀវ កាលពីពេលថ្មីៗនេះ កញ្ញាឆម ស្រីផាច បានឱ្យដឹងថា សម្រាប់ការធ្វើវីដេអូរៀងរាល់ថ្ងៃនេះ គឺមិនបានឆ្លងកាត់កុំព្យូទ័រសូម្បីតែបន្តិច ពោលគឺបច្ចេកទេសកាត់ត តាមរយ:កម្មវិធីនៅលើទូរស័ព្ទដៃ (iPhone) សុទ្ធសាធ។ កញ្ញាបានបន្តដោយសំឡេងរដឺនៗថា “សម្រាប់វីដេអូតាំងពីដើម រហូតដល់បច្ចុប្បន្ននេះ គឺខ្ញុំបញ្ចូលសំឡេងក្នុងទូរស័ព្ទ កាត់តបញ្ចូលគ្នាក៏ក្នុងទូរស័ព្ទដែរ មិនដែលឆ្លងកាត់ការកាត់តាមកុំព្យូទ័រនោះទេ។” 

Photo 2023 07 30 15 56 16

គូសបញ្ជាក់ថាកញ្ញាបានចាប់ផ្ដើមវីដេអូដំបូងតាមរយ:ការថត តាមទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះ ដោយមិនចាំទាល់តែចេះបច្ចេកទេសកាត់តតាមកុំព្យូទ័រ ទើបធ្វើនោះទេ។ មកទល់ពេលនេះ ផេករបស់កញ្ញាបានកើនឡើង Follwer រហូតទៅដល់ ១.៧M នឹងអ្នកទស្សនារាប់លាននាក់។ សរុបមកនៅក្នុងវីដេអូនេះ យើងចង់រំលឹកបងប្អូនដែលចង់ចាប់ផ្ដើមក៏សាងប្រាក់ចំណូលនៅលើអ៊ីនធើណេត សូមកុំរង់ចាំតែមានកុំព្យូទ័រល្អៗ ឬចាំកាត់តទើបចាប់ផ្ដើមធ្វើ ព្រោះកញ្ញាឆម ស្រីឆាច មានថ្ងៃនេះ គឺចាប់ផ្ដើមពីទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ។

Photo 2023 07 30 15 56 10 (2)

Photo 2023 07 30 15 56 11

Photo 2023 07 30 15 56 12

Photo 2023 07 30 15 56 12 (2)

Photo 2023 07 30 15 56 13

Photo 2023 07 30 15 56 13 (2)

Photo 2023 07 30 15 56 14

Photo 2023 07 30 15 56 14 (2)

Photo 2023 07 30 15 56 15

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia