សម្រាប់យុវជន សិស្សនិស្សិត និងអ្នកធ្វើការផ្សេងៗ ហើយចង់ឆ្លៀតពេលធ្វើការងារក្រៅម៉ោង ឬធ្វើជា Freelancer បន្ថែម ដើម្បីរកចំណូល ថ្ងៃនេះចាបខៀវសូមណែនាំ App និងវេបសាយល្អៗសរុបទាំងអស់៤ ដែលអាចជួយឱ្យលោកអ្នកស្វែងរកភ្ញៀវ និងការងារងាយស្រួលជាងមុន។ វេបសាយ និង App ទាំងនោះមានដូចជា៖
សម្រាប់អ្នកចង់ធ្វើជា Freelancer
App Khmer tech market គឺជាកន្លែងពិសេសមួយ សម្រាប់អ្នកចង់ធ្វើការងារជា freelancer បន្ថែម ក្រៅពីការងារដើមសប្ដាហ៍។ លោកអ្នកគ្រាន់តែចូលទៅទាញយក App Khmer Tech Market នៅលើ App Store ឬ Play Store រួចចូលទៅចុះឈ្មោះ និងបំពេញព័ត៌មានផ្ទាល់ខ្លួន អំពីជំនាញ ស្នាដៃធ្លាប់ធ្វើកន្លងមក និងព័ត៌មានមួយចំនួនទៀត សម្រាប់អ្នកដែលគាត់កំពុងស្វែងរក Freelancer ពិនិត្យមើលស្នាដៃរបស់យើងបាន។
សម្រាប់អ្នកចង់ស្វែងរកការងារក្រៅម៉ោង ឬ Part-Time
