លឿនដូចរន្ទះ! Oppo បញ្ចេញបច្ចេកវិទ្យាសាកថ្មថ្មីល្បឿនលឿន សាកតែ15នាទីពេញ100%
Makara Rin
MARCH 1 2022
អេឡិចត្រូនិក
1.2 K views
2 mins read

បច្ចុប្បន្ន Oppo កំពុងតែវាយលុកទីផ្សាស្មាតហ្វូនខ្លាំង ហើយប៉ុន្មានថ្ងៃមុនទើបតែចេញ Oppo Find X5 ជាផ្លូវការទៀត។ ដោយឡែក បើយោងតាមសេចក្តីប្រកាសរបស់ Oppo ដែលបានចេញផ្សាយនៅថ្ងៃទី 28 ខែកុម្ភៈ2022 កន្លងទៅនេះ គឺបានដាក់បង្ហាញនូវបច្ចេកវិទ្យាសាកថ្មថ្មី 150W SUPERVOOC

ជាក់ស្តែងបើតាមការធ្វើតេស្តសាកល្បងជាមួយបច្ចវិទ្យាសាកថ្មថ្មី 150W SUPERVOOC ទៅលើថ្មដែលមានទំហំ 4500mAh ឃើញថាវាអាចសាកបានចាប់ពី0%ដល់50%ដោយប្រើពេលត្រឹមតែ 5នាទីប៉ុណ្ណោះ ហើយបើសាកពេញវិញប្រើពេលត្រឹមតែ 15នាទីប៉ុណ្ណោះ។

Oppo unveils 150W SuperVOOC charger and battery healing technology

លើសពីនេះទៅទៀត ឆ្នាំងសាកប្រភេទ 150W SUPERVOOC មួយនេះ Oppo បានរចនារូបរាងឱ្យកាន់តែតូចជាងឆ្នាំងសាក 65W SUPVERVOOC ជំនាន់មុនទៀត ពោលគឺមានទំហំ 58mm X 57mm និងកម្រាស់ 30mm ហើយមានទម្ងន់ត្រឹមតែ 172ក្រាម តែប៉ុណ្ណោះ។

សម្រាប់ការសាកថ្មក្នុងល្បឿន 150W SUPERVOOC Flash Charge នឹងដាក់បញ្ចូលទៅក្នុង ទូរស័ព្ទដែលមានតម្លៃល្មមទៅខ្ពស់របស់ Oppo និងមាននៅក្នុង​ One Plus នាពេលឆាប់ៗខាងមុខនេះ។

ទោះបីីជាយ៉ាងណាក៏ដោយ Oppo ក៏បង្ហាញបន្ថែមទៀតទៅលើបច្ចេកវិទ្យា 240W SUPERVOOC Flash Charge មានន័យថាអាចសាកថ្មល្បឿនលឿនបានដោយមិនកើនឡើងកម្តៅ។ ហើយវាអាចសាកបាន 50%ដោយប្ររយៈពេល 3.5នាទី និងសាកពេញត្រឹមតែ9នាទីប៉ុណ្ណោះ។ ប៉ុន្តែ Oppo ក៏មិនបានបញ្ជាក់ថា បច្ចេវិទ្យាមួយនេះនឹងដាក់ចូលទៅក្នុងទូរស័ព្ទមួយណានោះទេ។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia