នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ បើយោងតាមលិខិតរបស់អភិបាលបណ្ដោះអាសន្ន បានធ្វើសេចក្ដីប្រកាសព័ត៌មានស្ដីអំពីការផ្ទេរក្រុមហ៊ុនបម្រើសេវាអ៊ីនធើណេត King Technologies Co., Ltd ហៅ Openet ទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ដើម្បីគ្រប់គ្រងបន្ត។
បើយោងតាមការបញ្ជាក់នៅក្នុងសារជូនដំណឹងនេះបានឱ្យដឹងថា “អភិបាលបណ្ដោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) សូមប្រកាសព័ត៌មានជូនសាធារណជនឱ្យបានជ្រាបថា អតិថិជនទាំងអស់ របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
អត្ថបទដោយ៖ ផែន ផាន់ណា
