កុំខ្លាចទិញហើយ គ្មានកន្លែងសាក! ស្ថានីយសាករថយន្តចំនួន៣ថ្មី ប្រើថាមពលសូឡា សាកឡានគ្រប់ប្រភេទ
ផែន ផាន់ណា
DECEMBER 4 2022
យានយន្ត
231 views
1 min read

ថ្មីៗនេះក្រសួងសាធារណការ និងដឹងជញ្ជូន បានបន្ថែមស្ថានីយ៍សាករថយន្តថ្មីចំនួន៣បន្ថែមទៀត ដំណើរការដោយប្រើថាមពលសូឡា ដែលមានដៃសាកចំនួន៦ និងអាចសាករថយន្តអគ្គិសនីបានគ្រប់ប្រភេទ ស្ថិតនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

No photo description available.

ប្រភទដដែលបានបានឱ្យដឹងថា ប្រជាពលរដ្ឋអាចចូលប្រើប្រាស់ម៉ាស៊ីនបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៣បន្ថែមទៀត ក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនជាផ្លូវការបានហើយ។ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ថ្មីនេះមានទីតាំងស្ថិតនៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ជាស្ថានីយ ដែលប្រក់ដោយដំបូលសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ស្ថានីយនេះ មានម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន០៣ (មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន០៦) ហើយអាចសាកបានចំពោះរថយន្តអគ្គិសនីគ្រប់ប្រភេទ។

May be an image of 8 people, people standing and car

អាស្រ័យហេតុខាងលើ សម្រាប់បងប្អូនដែលមានឡានអគ្គិសនី និងចង់សាកថ្មដើម្បីធ្វើដំណើរ អាចចូលទៅក្នុងមន្ទីសាធារណការ និងដឹកជញ្ជូន ដើម្បីសាកបាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia