ថ្មីៗនេះក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋី Elon Musk កំពុងទទួលការរិះគន់យ៉ាងខ្លាំង ខណៈបានលេចធ្លាយព័ត៌មានមកថា សត្វស្វាចំនួន១៥ក្បាល ក្នុងចំណោមស្វា២៣ក្បាល បានបាត់បង់ជីវិត បន្ទាប់ពីដំណើរការពិសោធន៍ ដោយដោតបន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់ពួកវាបានមួយរយៈ។ ចាប់តាំងពីឆ្នាំ២០១៧ របស់ដល់ ២០២១ កន្លងទៅ មានសត្វ ៣ ប្រទេសហើយបូករួមទាំងសត្វស្វា ដែលត្រូវយកមកពិសោធន៍។
ក្រៅតែពីពិសោធន៍នៅលើស្វា មានសត្វពីរប្រទេសទៀតគឺ សត្វជ្រូក និង សត្វកណ្ដុរ ដែលត្រូវបានយកមកដាក់បន្ទះឈីបដើម្បីពិសោធន៍ នេះបើយោងតាមការចុះផ្សាយរបស់ geekwire។ គោលដៅចម្បងនៃការពិសោធន៍នៃ គឺជាដំណើរការមួយឆ្ពោះទៅរកការដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្សផ្ទាល់។
ក្នុងដំណើរការពិសោធន៍គេបានយកសត្វជ្រូក និងកណ្ដុរ យកមកដោតបន្ទះឈីបចូលទៅក្នុងខួរក្បាល ដើម្បីចង់ដឹងថាវាអាចដំណើរការ តាមការបញ្ជាររបស់មនុស្ស ឬកុំព្យូទ័របានដែរឬអត់។ ជាលទ្ធផលការពិសោធន៍នេះ គឺទទួលបានលទ្ធផលល្អ។ ដោយឡែកសម្រាប់សត្វស្វាក៏ដូចគ្នា ក្រុមអ្នកវិទ្យាសាស្រ្តបានដាក់ឈីបចូលខួរក្បាល ធ្វើឱ្យសត្វស្វាអាចលេងហ្គេមបានយ៉ាងល្អ។
គូសបញ្ជាក់ថាក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ក្នុងគោលបំណងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលមនុស្ស ដើម្បីជួយទៅដល់អ្នកមានជំងឺខួរឆ្អឹងខ្នង ខ្វិន ពិការភ្នែក ឱ្យពួកគេអាចធ្វើសកម្មភាពដូចមនុស្សធម្មតាបាន។
អត្ថបទដោយ៖ ផែន ផាន់ណា