ប្លែកភ្នែកមែនទែន ក្រុមហ៊ុនបារាំង Franco-Moroccan បានបើកបង្ហាញនូវរថយន្តដ៏អស្ចារ្យ NamX ប្រើប្រាស់ថាមពលចេញពីទឹកឬអាចហៅបានថា ថាមពលអ៊ីដ្រូហ្សែល “HUV” ដែលជាបច្ចេកវិទ្យាថ្មី គ្រាន់តែបញ្ចូលទឹកឲ្យពេញគ្រប់បំពង់ទាំង ៥ រថយន្តនេះអាចបើកបរបានចម្ងាយដល់ទៅ ៨០០គីឡូម៉ែត្រឯណោះ អមជាមួយការឌីហ្សាញបែបដាំក្បាលចុះក្រោម Pininfarina design និងមានតម្លៃចាប់ពី ៦៨,៤១០ដុល្លារទៅ ៩៩,៩៨ដុល្លារ នៅប្រទេសបារាំង។
តាមរយ:ការចេញផ្សាយរបស់ CARSCOOPS បានឲ្យដឹងថា រថយន្តចាក់ទឹកនេះត្រូវបានយកទៅ តាំងបង្ហាញដំបូងគេនៅពិព័រណ៍ Paris Motor Show កាលពីថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ។ ការពិតបច្ចេកវិទ្យារថយន្តដើរដោយថាមពលអ៊ីដ្រូហ្សែលគឺត្រូវបានរកឃើញដំបូងគេដោយអង្គការ NASA ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះ NASA មិនបានសិក្សារុករកបន្តទៀតឡើយ ពោលគឺទុកចោលមក ដើម្បីងាកមកផ្តោតលើអាប៉ូឡូលំហអាកាសវិញ ។
ត្រឡប់មកវិញ ចំពោះរថយន្តចាក់ទឹក NAMX មាន ២ម៉ូដែល ដោយម៉ូដែលទី១ entry-level model មានម៉ូទ័រនៅផ្នែកខាងក្រោយ Rear-Wheel Drive ឬប៉ុងក្រោយ អាចបង្កើតកម្លាំងបានដល់ 224KW កម្រិតល្បឿនស្ទុះពី0-100Km/h ចំណាយពេល 6.5វិនាទី និងមានល្បឿនខ្ពស់បំផុត 200Km/h។
ចំណែកឯកម៉ូដែលទី២ គេហៅវាថា GTH Version ដំណើរការដោយកង់ទាំង៤ 4WD អាចផលិតកម្លាំងបានដល់ 410KW មានកម្រិតស្ទុះពី0-100Km/h ចំណាយពេល 4.5វិនាទី និងមានល្បឿនខ្ពស់បំផុត 250Km/h ។
មួយវិញទៀត បច្ចេកវិទ្យា HUV ដែលត្រូវបានរចនាបថបែបជាធុងអ៊ីដ្រូហ្សែល គឺត្រូវបានចាត់ចូលជាប៉ាតង់របស់ NAMX ហើយគេបានអះអាងថាវាអាចរត់ចម្ងាយបាន 800Km ដោយគ្រាន់បញ្ចូលថាមពលអ៊ីដ្រូហ្សែលឲ្យពេញធុងនីមួយៗ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តនេះដែរគឺត្រូវបានដាក់បង្ហាញជាលើកដំបូងនៅ Paris Auto Show នៅថ្ងៃទី១៧ដល់២៣ខែតុលា ។ សម្រាប់ការអាប់ដេតផ្សេងៗទៀតនិងសិក្សាបច្ចេកវិទ្យានេះបន្ថែមទៀត គេរំពឹងថានៅឆ្នាំ២០២២៣ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី