ចម្លើយយ៉ាងខ្លី! Elon Musk បតវិញបែបនេះ ក្រោយឃើញស្ដេចយូធូប MrBeast សុំធ្វើ CEO Twitter
ផែន ផាន់ណា
DECEMBER 27 2022
អាជីវកម្ម 4.0
533 views
1 min read

បន្ទាប់ពីមហាសេដ្ឋីពិភពលោក Elon Musk មានបំណងចង់ចាកចេញពីក្រុមហ៊ុន Twitter នៅពេលដែលមាននរណាម្នាក់អាចចូលមកជំនួសដៃជើងលោកបាន ឥឡូវនេះលេចមុខស្ដេចយូធូបម្នាក់ គឺ MrBeast ដែលលោកជាម្ចាស់ឆានែល MrBeast មានអ្នកចុច Subscribes របស់ដល់ 123M និងជាសេដ្ឋីមួយរូប ដែលតែងតែកើបលុយពីយូធូបរាប់លានដុល្លារក្នុង១ខែៗ។

MrBeast បានសួរទៅកាន់លោក Elon Musk នៅលើ Twitter លោកថា “តើខ្ញុំអាចក្លាយជា CEO របស់ Twitter ជំនួស Elon Musk ដែរឬទេ?” សំណួរនេះបានរំញោចឱ្យលោក Elon Musk នៅមិនសុខរហូតឈានដល់ការតប ថា “វាមិនមែនចេញពីសំណួរបែបនេះទេ!”។

Shocked' MrBeast shuts down Elon Musk's master plan to build Twitter into  YouTube's big video rival - Dot Esports

យ៉ាងណាមិញគេមិនទាន់បានឃើញការបកស្រាយណាមួយ បន្ថែមពីសំណួរ និងចម្លើយខាងលើនេះនៅឡើយទេ។ គូសបញ្ជាក់ថា ពេលនេះលោក Elon Musk កំពុងរកមើលនរណាម្នាក់ ដែលអាចចូលកាន់តំណែងជា CEO របស់ Twitter ព្រោះលោកបានសន្យាជាមួយហ្វេនៗថា បើមានការបោះឆ្នោតឱ្យលោកចាកចេញ នោះលោកនឹងសុខចិត្តចុះចេញពីតំណែង CEO Twitter។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia