រកណាបានទៀត! ឡានបកកេសតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ប្រភេទភីបអាប់ ស៊ីប្រេងតិច តែកម្លាំងខ្លាំងហូសស្មាន​
Pheakdey Prem
MAY 3 2022
យានយន្ត
531 views
2 mins read

កាលពី​ថ្មីៗ​នេះ​ ក្រុមហ៊ុ​ន​ Mitsubishi Motors ប្រចាំកម្ពុជាទើប​តែបើ​កនូវទំព័រ​ថ្មី​របស់​ខ្លួន​ ដោយបង្ហាញ​អំពី​រូបភាពប្លែក​ភ្នែកនូវប្រភេទរថយន្ត​ភីបអាប់​នៃគ្រួសារ​ Triton ទាំងអស់​ ។

Print Page

បើ​យោង​តាម​ក​​សម្តី​ដែល​លោក​ សូ​ រ័ត្នការីន ដែលជាអ្នក​គ្រប់គ្រងផ្នែកទីផ្សារនៅ​ MITSUBISHI បាន​ប្រាប់មកខាងសារព័ត៌មាន​ Technology Cambodia ថា៖​ ចំ​ពោះ​រថយន្ត​ប្រភេទ​ភីប​អាប់​ដែលក្រុមហ៊ុន​ទើបតែនាំ​ចូលថ្មី​ៗមកកាន់ស្រុកខ្មែរ ពេលនេះ​គឺបែង​ចែកជា 2 ប្រភេទ​ រួម​មាន​៖

  • Triton GLX (ប្រើជាប្រអប់លេខ​ដៃ)
  • ​Triton GLS, GLS Plus, GLS Plus Black edition (ប្រើជាប្រអប់លេខអូតូ)

ក្នុងចំណោម​ម៉ូដែល​ខាងលើ​បើតាម​លោក​ ការីន​ បានបញ្ជាក់មកកាន់ពួក​យើង​ថា «មានតែ GLS Plus Black Edition តែមួយគត់​ដែល​មាន​ពណ៌ខ្មៅ​សុទ្ធ​ ពោលសូម្បីតែ logo របស់ MITSUBISHI ក៏វ៉ៃតែមពណ៌ខ្មៅដូចគ្នា» ។

May be an image of car and text that says "NEW TRITON U BLACK EDITION E A"

ផ្ទុយ​មកវិញ បើងាក​មកមើលម៉ូដែល​ Triton ដែលមា​នតម្លៃ​ធូរថ្លៃជាងគេ ហើយសន្សំសំចៃខ្ពស់ថែមទៀត នោះ​គឺ Triton GLX ​ដែលមាន​តម្លៃខ្ទង់ ៣ ម៉ឺនដុល្លារ ហើយកម្លាំងម៉ាស៊ីន​មានលក្ខណ: ប្រហាក់ប្រហែល​គ្នា​នោះ​ទេ ខុសតែសំបកអាវក្រៅ​និង option មួយចំនួនតែប៉ុណ្ណោះ​ ។

2021 Mitsubishi Triton pricing

បើយើងក្រឡែក​មក​និយាយ​អំពី​សមត្ថភាពរបស់ Triton GLX នេះវិញ ត្រូវបាន​គេបំពាក់មក​ជាមួយនឹង​​ម៉ាស៊ីនជាប្រភេទ​ម៉ាស៊ូត​ ​​​ប្រើបច្ចេ​កវិទ្យា DI-D Common Rail  ប្រើជាប្រអប់លេខដៃ ៦វគ្គ និងមាន​ទំហំ​ស៊ីឡាំងចំណុះ ២.៤លីត្រ ។​

Mitsubishi Triton Mitsubishi Motors Mitsubishi Challenger Car, mitsubishi,  car, pickup Truck, auto Part png | PNGWing

ម្យ៉ាងវិញ​ទៀត​ ចំពោះកម្លាំងរបស់​ម៉ាស៊ី​ន​ GLX នេះ​ខាងក្រុមហ៊ុន​ Mitsubishi  ​សម្រេចដាក់បញ្ចូលនូវកម្លាំងម៉ាស៊ីនដល់ ​ ១៣៦សេះ​ និ​ងកម្លាំងបង្វិលជុំ​ ៣២៤​ ញូតុនម៉ែត្រ​ ព្រមទាំងដំណើរការដោយប៉ុងពីរ ឆ្លាស់គ្នាបានថែមទៀត  ​។ រីឯ​កម្រិតនៃការស៊ីប្រេងរបស់​ GLX នេះវិញក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រសម្រាប់​ផ្លូវ​ទូលាយបា រថយន្ត​នេះ​ត្រូវការប្រេងចន្លោះតែ ៧ ទៅ​​ ៨ លីត្រនោះ​ទេ  ​។​

អត្ថបទដោយ៖ ព្រឹម ភក្ដី​ (Fb : Pheakdey Prem , Telegram : 0102720222 )

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia