កាលពីថ្មីៗនេះ មានការពេញនិយមយ៉ាងខ្លាំងនៅទីផ្សារអឺរ៉ុប ជាមួយនឹងម៉ូតូអគ្គិសនីដែលក្រុមហ៊ុនធំៗ កំពុងតែប្រកួតប្រជែងគ្នា ក្នុងការដណ្តើមលេខកំពូលតារាង ។ ស្របពេលនេះដែរ ម៉ូតូអគ្គិសនី MIKU Super កំពុងតែរត់យ៉ាងលឿន ដើម្បីបង្ហាញមុខមាត់ទៅកាន់ប្រជាជនកម្ពុជាផងដែរ ។
តួយ៉ាង សម្រាប់ម៉ូតូអគ្គិសនីថ្មី នេះមានទម្ងន់ ២៧៥ kg ហើយមានកម្ពស់ 1050mm ប្រវែងបណ្ដោយ 1840mm និងប្រវែងទទឺងមាន 780mm ។ រីឯម៉ូទ័ររបស់ម៉ូតូប្រភេទនេះ មានកម្លាំង 3000w និងកម្លាំងរង្វិលកង់ 235 Nm ព្រមទាំង ល្បឿនស្ទុះខ្លាំងអាចមួលបានក្នុងអត្រាអតិបរមា 80 Km/h ។
ម្យ៉ាងវិញាទៀត ចំណុចគួរឲ្យចាប់អារម្មណ៍នោះគឺ នៅផ្នែកកង់ខាងក្រោយ ដែលយ៉ាន់ទំហំ 12 inch នោះអាចទទួលថាមពលកម្លាំងពីម៉ូទ័រអេឡិចត្រិចទាំងអស់ និងមានប៉ូមយ៉ាងរឹងមាំមួយទៀតនៅជាប់នឹងកង់ម៉ូតូដែលសម្រាប់ទ្រទម្ងន់មនុស្សពីរនាក់ ។
ម៉ូតូនេះបានច្នៃចេញពីសេរីចាស់គឹ MIKU Max ដែលមានមុខងារដោះសោតាមរយ: ការស្កេនម្រាមដៃ រួមទាំងប្រព័ន្ធ GPS ព្រមទាំងមានអេក្រង់ LCD ដែលផ្តល់នូវព័ត៌មានយ៉ាងច្បាស់ជាច្រើន ហើយនេះជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មីដែលក្រុមហ៊ុន SUNRA ផ្តល់ឲ្យអតិថិជននូវរសជាតិថ្មីតាមរយ: MIKU Super ។
លើសពីនេះ បើយើងនិយាយពីអាគុយរបស់ MIKU Super វិញ វាត្រូវបានគេបំពាក់មកជាមួយនឹងអាគុយពីរ ដែលមានថាមពលថ្ម 1440Wh ( 72V 20Ah) ។ ដូច្នេះកម្លាំងថ្មកើនឡើងទ្វេដងដែលអាចឲ្យម៉ូតូអគ្គិសនីនេះរត់បានចម្ងាយរហូតដល់ 1០០ km ។
សូមជំរាបផងដែរ ម៉ូតូអគ្គិសនី MIKU Super មានជម្រើស ៥ ពណ៌សម្រាប់ជ្រើសរើស រួមមាន ក្រហម លឿង ខៀវ ខ្មៅ និងពណ៌ស ហើយសម្រាប់តម្លៃវិញនោះ ក្នុង ១ គ្រឿង 4,665$ នៅទីផ្សារអឺរ៉ុប ប៉ុន្តែសម្រាប់ការមកដល់ស្រុកខ្មែរធូរថ្លៃ ខ្ទង់ ២ពាន់ដុល្លារនោះទេ តែអាស្រ័យលើ option ផ្សេងៗទៀត ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )